Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ៖ ចរាចរណ៍​វីរុស​កូ​វីដ​-១៩ នៅ​មិនទាន់មាន​ភ្លើងស្តុប​ពណ៌​ក្រហម​នៅឡើយ​ទេ

​ភ្នំពេញ​៖ បញ្ហា​កូ​វីដ​-១៩ នៅ​កម្ពុជា ស្ថិតនៅ​ភ្លើងស្តុប​ពណ៌​លឿង​នៅឡើយ​ទេ សុំ​ប្រុងប្រយ័ត្ន​ខ្ពស់​មែនទែន ប្រយ័ត្ន​ប៉ះពារ​ជាមួយ​វីរុស​កូ​វីដ​-១៩ ធ្វើ​ឲ្យ​សោក​ការ​សុខភាព​លោកអ្នក​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០២០​។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ថ្លែងថា កម្ពុជា​ស្ថិតនៅ​ស្ថានភាព​ភ្លើងស្តុប​ពណ៌​លឿង​នៅឡើយ​ទេ ប្រសិនបើ​មិន​គោរព​ភ្លើងពណ៌​លឿង​នេះ​ទេ ហើយ​នៅតែ​សម្រុក​បើក​ទៅមុខទៀត​នោះ លោកអ្នក​អាចមាន​គ្រោះថ្នាក់ ទៅបុក​ប៉ះ​វីរុស​កូ​វីដ​-១៩ ធ្វើ​ឲ្យ​លោកអ្នក​មាន​គ្រោះថ្នាក់​សុខភាព ដោយសារ​វីរុស​កូ​វីដ​-១៩ នេះហើយ​ណា​។ សុំចូល​រួម​គោរព​បទបញ្ជា និង​ការណែនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា យើង និង​ការណែនាំ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​ចៀសផុត​ការ​វ៉ៃ​លុក​រលក​ទី​២ នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅ​កម្ពុជា​ឲ្យ​បាន​គ្រប់ៗ​គ្នា​។
​លោកជំទាវ បាន​បន្តថា “​ខ្ញុំ​សុំ​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នូវ​សុខ​ភាពល្អ​ទាំងអស់គ្នា នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ០១ ឧសភា នេះ​ផង​ណា​។ យើង​ត្រូវ​បន្ត​តាមដាន​និង​ពិនិត្យមើល​ស្ថានភាព​ជំងឺ​នៃ​បណ្តា​ប្រទេស​ជុំវិញ​យើង​ផង និង​នៅលើ​សាកលលោក​ផង​”​។
​លោ​ជំទាវ បាន​លើកឡើងថា អង្គការ​សុខភាព​ពិភពលោក មិនទាន់​កំណត់​បាន​នៅឡើយ​ទេ អ្វីដែល​គេ​បាន​លើក​នោះ គឺ Covid-19 អាច​ចប់​ទៅបាន​ទាល់តែ​ពិភពលោក អាច​គ្រប់គ្រង​បាន​ទាំងស្រុង​នូវ​ជំងឺ​កូ​វីដ​-១៩ នេះ ហើយ​ការប្រុងប្រយ័ត្ន ត្រូវតែ​អនុវត្ត​បន្ត​ការពារ​រលក​ទី​២ នៃ​ការ​រាតត្បាត​។ ក្រសួង​នឹង​បន្ត​ជូន​ព័ត៌មាន ដល់​សាធារណជន បន្តទៀត ប្រសិនបើ​មានការ​ប្រែប្រួល ឬ​វិធានការ​ថ្មី​ទៀត​៕​ដោយ​៖​កូ​ឡាប​

×