Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក កឹម សុខា ចូលរួម​គោរព​វិញ្ញាណក្ខន្ធ សព​ម្តាយក្មេក សម្តេច​តេ​ជោ ហ៊ុន សែន​

spot_img

​ភ្នំពេញ​៖ លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចូល​គោរព​វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​ត្រូវជា​មាតា​បង្កើត សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ជា​មាតា​ក្មេក​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ភូមិគ្រឹះ​សម្តេច​តេ​ជោ ក្បែរ​វិមានឯករាជ្យ​នៅ​ល្ងាច​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០​នេះ ។​

​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​ត្រូវជា​មាតា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួល​មរណភាព​នា​ថ្ងៃ​ចន្ទ ១៣​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង​២៖១២​នាទី ទៀបភ្លឺ ក្នុង​ជន្មាយុ​៩៦​ឆ្នាំ ដោយ​ជរាពាធ​។​

​ការចូល​គោរព​វិញ្ញាណក្ខន្ធ​ដោយ លោក កឹម សុខា នាពេលនេះ​បានធ្វើ​ឡើង​បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ក្រុមគ្រួសារ​របស់​សព ខណៈដែល​លោក កឹម សុខា ក៏បាន​ផ្ញើ​សារ​ទៅកាន់​សម្តេច​តេ​ជោ ហ៊ុន សែន ផងដែរ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​។​

​នៅ​ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ​២០២០ លោក កឹម សុខា បាន​សរសេរ​លិខិត​ចូលរួម​មរណទុក្ខ ផ្ញើជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៖ សូម​គោរព​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច ជាទីគោរព​រាប់អាន​, ភរិយា​ខ្ញុំ និង​រូបខ្ញុំ មាន​សេចក្តីសោកស្តាយ និង​សមាន​ទុក្ខ​យ៉ាង​ក្រៀមក្រំ ដោយ អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​ត្រូវជា​មាតា​ក្មេក​របស់​សម្តេច និង​ជា​មាតា​បង្កើត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បានទទួល​មរណភាព នា​ថ្ងៃ​ចន្ទ ១៣​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ២:១២​នាទី​ទៀបភ្លឺ ដោយ​ជរាពាធ ក្នុង​ជន្មាយុ ៩៦​ឆ្នាំ ។​

​លោក​កឹម សុខា បានលើកឡើង​បន្តថា មរណភាព​របស់​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី គឺជា​ការបាត់បង់​មាតា ជីដូន ដែលជា​អ្នកមានគុណ​ដ៏​ធំធេង ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​ទូន្មាន​កូនចៅ​ប្រកបដោយ​ព្រហ្ម​វិហារធម៌​។​

​ក្នុងឱកាស​ប្រកបដោយ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ភរិយា​ខ្ញុំ និង​រូបខ្ញុំ សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ ដោយ​សេចក្តីសោកស្តាយ ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​បុត្រា បុត្រី ចៅ ចៅទួត ព្រមទាំង​សាច់ញាតិ​ក្រុមគ្រួសារ​ទាំង​អស់នៃ​សព ដោយ​សេចក្តី​សង្វេគ​ក្រៃលែង​។ ភរិយា​ខ្ញុំ និង​រូបខ្ញុំ សូម​ឧទ្ទិស​បួងសួង​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​
​សូម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​ក​តិ្ត​ព្រឹទ្ធ​បណ្ឌិត ទទួល​នូវ​ការរំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត អំពី​ភរិយា​ខ្ញុំ និង​រូបខ្ញុំ​៕ដោយ៖កូឡាប

spot_img
×