Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​នឹង​អនុម័ត​ឲ្យ​ប្រើប្រាស់​ថ្នាំ Remdesivir សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19

spot_img

​ប្រទេស​ជប៉ុន​អាច​នឹង​អនុម័ត​ថ្នាំ Remdesivir ដើម្បី​ប្រើប្រាស់​វា​សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 នៅពេល​មាន​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្បែក​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ជប៉ុន Katsunobu Kato​។​

Remdesivir គឺជា​ថ្នាំ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អា​មេ​រិច​ឈ្មោះ Gilead Sciences​។ ថ្នាំ​ប្រភេទ​នេះ ត្រូវបាន​គេ​អនុញ្ញាតិ​ឲ្យ​ប្រើប្រាស់​ជាបន្ទាន់​កាលពី​សប្តាហ៍​មុន ដោយ​ស្ថាប័ន​ចំណីអាហារ និង​ថ្នាំ​របស់​អា​មេ​រិច ដើម្បី​ព្យាបាល​ជំងឺ COVID-19​។

​ក្រុមហ៊ុន Gilead Sciences បានដាក់​ពាក្យស្នើសុំ​ឲ្យ​មានការ​អនុ​ម័​យ​ឲ្យ​បាន​លឿន​នៅក្នុង​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ចន្ទ​។​

​លោក​រដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ប្រសិនជា​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​ផ្តល់​ការយល់ព្រម គាត់​គ្រោង​នឹង​អនុម័ត​វា​ភ្លាមៗ​តែម្តង​។​

​លោក​ថ្លែងថា “​នៅពេល​នាំចូល យើង​ចង់​ប្រើប្រាស់​វា​ព្យាបាល​លើ​អ្នកជំងឺ​ដែលមាន​អាកា​រៈ​ធ្ងន់ធ្ងរ​ខ្លាំង​ភ្លាមៗ​តែម្តង​”​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន កាលពី​ថ្ងៃ​ចន្ទ​បានប្រកាស​ពន្យា​ពេល​ដាក់​ប្រទេស​ក្នុង​គ្រោះអាសន្ន​រហូតដល់​ថ្ងៃទី ៣១ ខែឧសភា ដោយ​លោក​លើកឡើងថា អត្រា​ឆ្លង​វីរុស​កូ​រ៉ូ​ណា​មិនទាន់មាន​ការធ្លាក់ចុះ​នៅឡើយ​ទេ​។

​សូមបញ្ជាក់ថា បើតាម​តួលេខ​នៅ​ថ្ងៃ​ពុធ​នេះ ប្រទេស​ជប៉ុន​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​ទាំងអស់​ចំនួន ១៥.៣៧៤​នាក់ និង​មាន​អ្នកស្លាប់ ៥៦៦​នាក់​។ អ្នកជា​សះស្បើយ​មាន​ចំនួន ៤.៥៨៧​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×