Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង​អាយុ ៥​ឆ្នាំ​ម្នាក់ ខឹង​ម្តាយ​មិន​ទិញ​ឡាន​ប្រណិត​ឲ្យ បើកឡាន​ទៅ​ទិញ​ខ្លួនឯង

spot_img

​ក្មេង​មួយចំនួន​ចូលចិត្ត​ប្រព្រឹត្តិ​កំហុស​ផ្តេសផ្តាស ដែល​ធ្វើ​ឲ្យ​ឪពុកម្តាយ​ឈឺក្បាល ឬ​មាន​បញ្ហា​ដោយសារតែ​ពួកគេ​។​

​ចំណែក​ក្មេងប្រុស​អាយុ ៥​ឆ្នាំ​ម្នាក់នេះ បាន​បើកឡាន​ឪពុកម្តាយ​របស់គាត់ ដើម្បី​មក​ទិញ​ឡាន​ប្រណិត ខណៈ​ខ្លួន​មាន​លុយ​ត្រឹម ៣​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ហោប៉ៅ​។​

​ប៉ុន្តែ​ក្មេងប្រុស​ដ៏​ព្រហើន​នេះ ត្រូវបាន​ប៉ូលីស​ក្នុង​រដ្ឋ Utah សហរដ្ឋ​អា​មេ​រិច​បញ្ឈប់​គាត់ ពេល​កំពុង​បើកបរ​លើ​ដងផ្លូវ​។​

​ប៉ូលិស​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ពួកគេ​ឃើញ​ក្មេងប្រុស​ម្នាក់ កំពុង​អង្គុយ​នៅ​កន្លែង​បើក​។ ក្មេងប្រុស​នោះ​និយាយថា ខ្លួន​ចង់​ទិញ​ឡាន​ម៉ាក Lamborghini​។​

​គាត់​និយាយប្រាប់​ប៉ូលិស​ថា គេ​បាន​ចេញពីផ្ទះ ក្រោយពេល​ម្តាយ​គេ មិន​ព្រម​ទិញ​ឡាន​ប្រណិត​ឲ្យ​ខ្លួន ដែលជា​ប្រភេទ​ឡាន​មានតម្លៃ​ប្រហែល ១៨០.០០០​ដុល្លារ ដូច្នេះ​គេ​ក៏បាន​ឈ្លោះ​គ្នា​ជាមួយ​ម្តាយ​។​

​ប៉ូលិស​យាមល្បាត​ម្នាក់​ថ្លែងថា “​ក្មេងប្រុស​នោះ​សម្រេចចិត្ត​យក​ឡាន​បើក​ទៅ​រដ្ឋ California ដើម្បី​ទិញ​ឡាន​ដែល​ខ្លួន​ចង់បាន​ខ្លួនឯង​។ ប៉ុន្តែ​ក្មេង​នោះ​ប្រហែល​មិនអាច​ទិញ​បានឡើយ ដោយសារតែ​គាត់​មាន​លុយ​ត្រឹម ៣​ដុល្លា​ប៉ុណ្ណោះ​ក្នុង​កាបូប​”​។​

​ក្មេងប្រុស​នោះបាន​អង្គុយ​នៅ​ចុង​កៅអី ដើម្បី​អាច​ឲ្យ​ជើង​ដល់​ជ្នាន់​បាន​។ គេ​ត្រូវបាន​ប៉ូលិស​បញ្ឈប់ ក្រោយ​បើក​ចេញពីផ្ទះ​បាន​ប្រហែល ៥​នាទី​។​

​ជា​សំណាងល្អ មិនមាន​នរណាម្នាក់​មាន​គ្រោះថ្នាក់​អ្វី​ឡើយ​។ សារពត៌មាន​ក្នុង​តំបន់​បាន​រាយការណ៍​ថា ហេតុការណ៍​នោះ​ទុក​ឲ្យ​ព្រះរាជអាជ្ញា​ធ្វើការ​សម្រេច ថា​តើ​ត្រូវ​ចោទប្រកាន់​ឪពុកម្តាយ​ក្មេង​នោះ​ឬ​យ៉ាងណា​។​

​ពេល​មាន​ហេតុការណ៍​នោះ ឪពុកម្តាយ​ក្មេង​ព្រហើន​នោះ​កំពុងធ្វើការ ហើយ​ក្មេង​នោះបាន​នៅ​ជាមួយនឹង​បងប្អូន​ម្នាក់ នៅពេល​គាត់​យក​ឡាន​ទៅ​បើក​។​

​ប៉ូលិស​ក៏បាន​ចេញ​សេចក្តី​ក្រើនរំលឹក​ដើម្បី​ឲ្យ​ប្រាកដថា សោ​ឡាន​មិនគួរ​ត្រូវ​យកបាន​ដោយ​ស្រួលៗ​នោះឡើយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC

spot_img
×