Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ២​នាក់ ដែល​សុទ្ធសឹង​ជា​ករណី​ឆ្លង​ពី​ខាងក្រៅ​

spot_img

​ប្រទេស​ចិន​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ២​នាក់​បន្ថែមទៀត កាលពី​ថ្ងៃ​អង្គារ និង​ករណី​មាន​រោគសញ្ញា​ចំនួន ២០​ករណី​។ នេះ​បើតាម​ទិន្នន័យ​របស់​អាជ្ញាធរ​សុខាភិបាល​ជាតិចិន​នៅ​ថ្ងៃ​ពុធ​នេះ​។​

​កាលពី​ថ្ងៃ​ចន្ទ ប្រទេស​នេះ​រកឃើញ​អ្នក​ឆ្លង​ថ្មី​ត្រឹមតែ ១​នាក់​ប៉ុណ្ណោះ និង​អ្នកមាន​រោគសញ្ញា ១៥​នាក់​។

​ការឆ្លង​ថ្មី ២​ករណីនេះ សុទ្ធសឹងតែ​ជា​ករណី​ឆ្លង​ពី​ខាងក្រៅ នៅពេលដែល​ប្រជាជន​ចិន​បានធ្វើ​ដំណើរ​ត្រឡប់​ចូល​ប្រទេស​វិញ​។​

​ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​នៅ​ចិន​បាន​កើន​ឡើងដល់ ៨២.៨៨៣​ករណី ហើយ​មិនមាន​ករណី​ស្លាប់​ថ្មី​នោះឡើយ​។ ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​មាន​ចំនួន ៤.៦៣៣​នាក់​ដដែល​។​

​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះឡើង​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩ ហើយ​រហូតមក​ដល់ពេលនេះ វា​បាន​ឆក់យក​ជីវិត​មនុស្ស​ច្រើនជាង ២៥០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៣.៥០០.០០០​នាក់​ជុំវិញ​ពិភពលោក​។​

​បច្ចុប្បន្ន មិនទាន់មាន​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​នៅឡើយ​ទេ​។ ប្រទេស​ជាច្រើន​កំពុង​ប្រកួតប្រជែង​គ្នា​បង្កើត​វ៉ាក់សាំង​ដើម្បី​លក់​ឲ្យ​ពិភពលោក​។​

​អា​មេ​រិច​បានប្រកាសថា​ខ្លួន​ប្រហែលជា​នឹងមាន​វ៉ាក់សាំង​នៅ​ចុងឆ្នាំ ២០២០​នេះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×