Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ប្រធានព្រឹទ្ធសភា ជំរុញ​ការស្ថាបនា​ស្ថានីយ៍​បូមទឹក​បុរី​១០០​ខ្នង ឲ្យបាន​លឿន ដើម្បី​អាច​បូម​រំដោះ​ទឹក​ឲ្យបាន​ទាន់​នៅ​ក្នុង​រដូវវស្សា​នេះ​

​ភ្នំពេញ​៖​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​បាន ចុះ​ពិនិត្យ​ដំណើរការ​សាងសង់​ស្ថានីយ៍​បូមទឹក​បុរី​១០០​ខ្នង និង​ជួប​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​កម្មករ​នៅ​បម្រើ​ការដ្ឋាន​នៅ​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៨​នេះ ។​

ក្នុងឱកាស​នោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ណែនាំ​ឲ្យ​លោក សាំ ពិសិដ្ឋ ជម្រុញ​ការស្ថាបនា​ស្ថានីយ​ទាំង​នេះ​ឲ្យបាន​លឿន ដើម្បី​អាច​បូម​រំដោះ​ទឹក​ឲ្យបាន​ទាន់​នៅ​ក្នុង​រដូវវស្សា​ខាងមុខ​នេះ​។​សម្តេច​ប្រធានព្រឹទ្ធសភា​ក៏​បាន​លើកទឹកចិត្ត​ដល់​ក្រុម​អ្នបច្ចេកទេស​សាងសង់​និងក​ម្មករ​សាងសង់​ស្ថានីយ៍​បូមទឹក​ខាងលើ​និង​កោតសរសើរ​ចំពោះ​ស្មារតី​ទទួលខុសត្រូវ​របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ទាំងអស់​ក្នុង​ការងារ​ដឹកនាំ​ការដ្ឋាន​ដែល​កន្លងមក​បាន​យកចិត្តទុកដាក់​ក្នុង​ការងារ​ដើម្បី​ឱ្យ​សាងសង់​បាន​លឿន​ទាន់​រដូវវស្សា​រំដោះ​ទឹក​ចេញពី​ក្នុង​ទៅ​ក្រៅ​ក្រុង​កាត់បន្ថយ​ការលិចលង់​ក្នុង​តំបន់​ខាងលើ​ជួយ​បន្ថយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​។​

ពាក់ព័ន្ធ​ការងារ​សាងសង់​ស្ថានីយ៍​បូមទឹក​បូរី​១០០​ខ្នង​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ស្ថានីយ៍​បូមទឹក​បុរី​១០០​ខ្នង​នេះ មាន​សមត្ថភាព​បូមទឹក​១​ម៉ឺន​ម៉ែត្រគូប ក្នុង​១​ម៉ោង ឬ​ស្មើ​២,៧៨​ម៉ែត្រ ក្នុង​១​វិនាទី​។ លោក​បន្តថា ៖ គម្រោង​នេះ នឹង​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​បុរី​១០០​ខ្នង ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ពី​តំបន់​រង​ទឹកភ្លៀង​ពី​ផ្លូវ​សហព័ន្ឋរុស្ស៊ី ផ្លូវ​ហាណូយ ផ្លូវ​រថភ្លើង និង​ផ្លូវ​៥៩៨ ពិសេស​តំបន់​ជុំវិញ​។ លោក​ប្រធាន​បញ្ជាក់ទៀតថា​៖ កន្លង​មក​តំបន់​នេះ បាន​រង​នូវ​ទឹកភ្លៀង​ជន់​លិច​ធ្ងន់ធ្ងរ​ណាស់​។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​៖​ក្រោយ​ស្ថាបនា​រួច នឹង​ដាក់ឲ្យ​ប្រើប្រាស់​ស្ថានីយ៍​បូមទឹក​បុរី​១០០​ខ្នង តំបន់​នេះ​លែង​លិចលង់​ទៀតហើយ​។​

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់ទៀតថា​៖ ស្ថានីយ៍​បូមទឹក​បុរី​១០០​ខ្នង​នេះ បំពាក់​ម៉ូទ័រ​ចំនួន​៣​គ្រឿង ដែល​ក្នុងនោះ មាន​ទំហំ​៦​តឹក​មួយគ្រឿង និង​៥​តឹក​២​គ្រឿង​។ ដោយ​ការសាងសង់​បញ្ចប់ និង​ដាក់ឲ្យ​ដំណើរការ នៅ​ខែ​មិថុនា ឆ្នាំ​២០១៨​នេះ​៕​ ដោយ​៖​កូឡាប​

×