Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិលានុប្បដ្ឋាយិកា​ម្នាក់ យក​អ្នកជំងឺ​ពិសោធ​ន៍ជំនាញ​រស់​ឡើង​វិញ និង​បំបាត់​ភាព​អផ្សុក ត្រូវ​កាត់ទោស​ឲ្យ​ជាប់គុក ១​ជីវិត

គិលានុប្បដ្ឋាយិការ​អាឡឺម៉ង់​ម្នាក់ (​អ្នក​មើល​ថែ​អ្នកជំងឺ​) ត្រូវបាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​ចំនួន ៩៧​ករណី ព្រោះ​ធ្វើឲ្យ​អ្នកជំងឺ​ជាច្រើន​នាក់​ស្លាប់ ដោយសារ​តែ​យក​អ្នកជំងឺ​ពិសោធ​ន៏​ជំនាញ​របស់​ខ្លួន​ និង​ចង់​បំបាត់​ភាព​អផ្សុក​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារ​ព៌ត មាន​អា​មេ​រិច CNN​។​

​អ្នក​មើល​ថែ​អ្នកជំងឺ​រូបនោះ​មាន​ឈ្មោះ Niels Hoegel គាត់​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុ​កមួយជីវិត​ ​រួចមក​ហើយ​ដោយសារ​បទ​មនុស្សឃាត និង​ប៉ុនប៉ង​មនុស្សឃាត ៦​ករណី​។ គាត់​ក៏​ត្រូវ​ចោទប្រកាន់​បន្ថែម​ពី​បទ​មនុស្សឃាត ៩៧​ករណី​ទៀត កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅនេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​​ព្រះរាជអាជ្ញា​នៅក្នុង​សេចក្តីប្រកាស​។​

​ទណ្ឌ​ឌិ​ត​រូបនោះ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​ថ្នាំពេទ្យ​ដែល​គ្មាន​វេ​ជ្ជ​បញ្ជា​ឲ្យ​អ្នកជំងឺ​លេប ក្នុង​ការប៉ុនប៉ង​បង្អួត​ដល់​អ្នក​ធ្វើការជាមួយគ្នា ពី​ជំនាញ​ធ្វើឲ្យ​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​របស់​គាត់ និង​​ដើម្បី​បំបាត់​ភាព​អផ្សុក​របស់គាត់​។​

​ព្រះរាជអាជ្ញា​បញ្ជាក់ថា លោក Niels Hoegel បាន​ដឹង​ច្បាស់​ថា ថ្នាំ​ដែល​គាត់​បាន​ឲ្យ​អ្នកជំងឺ​លេប​ នៅ​គ្លីនិក ស្ថិតក្នុង​តំបន់ Delmenhorst និង Oldenburg ក្នុង​រដ្ឋ Lower Saxony គឺ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​អ្នកជំងឺ​។​

​នៅពេល​អ្នកជំងឺ​ចាប់ផ្តើម​មាន​បញ្ហា​ដោយសារ​ឥទ្ធិពល​ថ្នាំ លោក Niels Hoegel ត្រូវបាន​គេ​ចោទ​​ប្រកាន់​ថា​មិន​អាច​ជួយ​អ្នកជំងឺ​បាន​ ។គាត់​រង​ការចោទប្រកាន់​ពី​បទ​សម្លាប់​អ្នកជំងឺ ៩៧​នាក់ ​នៅក្នុង​គ្លី​និក​ទាំង​ពីរ​កន្លែង​នោះ​។​

​ក្នុង​កំឡុង​សវន​ការលើក​មុន ជន​ស្មើ​ស​រូបនេះ បានបញ្ជាក់​ថា គាត់​មាន​អា​រម្ម​ណ៏​សប្បាយរីករាយ នៅពេល​ដែល​គាត់​ព្យាយាម​ធ្វើឲ្យ​អ្នកជំងឺ​រស់​ឡើង​វិញ និង​មាន​អា​រ​ម្មណ៏លំបាក​ខ្លាំង​នៅ​ពេល​គាត់​មិន​អាច​ធ្វើបាន​៕ សុភ័ក្ត្រ

×