Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេក្ខជន​ប្រធានាធិបតី​អេ​ហ្សី​ប ត្រូវ​ចាប់ខ្លួន ដោយសារ​ប្រកាស​ពី​បេក្ខភាព​ខ្លួន ដោយ​មិន​ទាន់​មាន​ ​ការទទួលស្គាល់​ពី​អាជ្ញាធរ​បោះឆ្នោត​

​អតីត​មេបញ្ជាការ​យោធា​អេ​ហ្សី​ប និង​ជា​បេក្ខជន​ប្រធានាធិបតី​ឈ្មោះ Sami Anan ត្រូវបាន​ចាប់ខ្លួន ដោយសារតែ ប្រកាស​ពី​បេក្ខភាព​របស់​ខ្លួន មុនពេល​មាន​ការទទួល ស្គាល់​ពី​គណៈកម្មាការ​បោះឆ្នោត​។​

​ការចាប់ខ្លួន​បាន​ធ្វើឡើង​ភ្លាមៗ​មុនពេល ការ​ថ្លែង​តាម​កញ្ជក់​ទូ​រទស្ស​ន៏​របស់​អគ្គមេបញ្ជាការ​កង ប្រដាប់អាវុធ ដោយ​បានប្រកាសថា លោក Sami Anan បាន​ល្មើស​ទៅនឹង​ច្បាប់​យោធា ដោយបាន​​ប្រកាស​ពី​បេក្ខភាព​របស់​លោក ដោយ​មិន​បាន​ស្វែងរក​ការទទួលស្គាល់​ពី​អាជ្ញាធរ​រៀបចំ​ការបោះ​​ឆ្នោត​ជា​មុន​សិន​។​

​កងកំលាំង​ប្រដាប់អាវុធ​បាន​និយាយថា ការប្រកាស់​របស់​លោក Sami Anan​គឺជា​ការ​ញុះញង់​យ៉ាង​ច្បាស់លាស់​ប្រឆាំង​នឹង​កងកំលាំង ដោយ​មាន​ការប៉ុនប៉ង​ធ្វើឲ្យ​មាន​ការបែកបាក់​រវាង កងកំលាំង និង​ប្រជាជន​អេ​ហ្សី​ប​។​

​យោធា​ក៏បាន​ចោទប្រកាន់​លោក Sami Anan ផងដែរ ពី​បទ​ក្លែងបន្លំ​ឯកសារ​ដើម្បី​បញ្ជាក់ថា​ តួនាទី​យោធា​របស់​គាត់​បាន​បញ្ចប់​រួចរាល់​ហើយ​។​ ​ការចាប់ខ្លួន​នេះ ធ្វើឲ្យ​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់ មនុស្ស និង​អ្នកគាំទ្រ​របស់លោក​។

​ចំនែក​អ្នក​គ្រប់គ្រង​ការិយាល័យ​របស់​លោក បាន​អះអាង​បញ្ជាក់ថា លោក Sami Anan មិនទាន់​ទាំង​បាន​ដាក់​ឯកសារ​សំរាប់​ស្នើ​ធ្វើ​បេក​ជន​ប្រធានាធិបតីរបស់​លោក​ទៅ​កាន់​គណៈកម្មកា​រ​បោះ​​ឆ្នោត​នៅ​ឡើយ​ទេ ហើយ​ក្នុង​ការ​ថ្លែង​នោះ គាត់​គ្រាន់តែ​បាន​បង្ហាញ​ពី​បំណង​របស់​គាត់​ក្នុងការ​​ចូលរួម​ការបោះ​ឆ្នោត​ប៉ុណ្ណោះ​។​

​សូម​បញ្ជាក់​ដែរ​ថា កាលពី​សប្តាហ៍​មុន លោក Sami Anan បានប្រកាសថា គាត់​នឹង​ធ្វើ​ការប្រកួត​ជាមួយ ប្រធានា​ធិ​តី​កំពុង​កាន់​តំណែង Abdel Fattah el-Sisi នៅក្នុង​ការបោះឆ្នោត​ខែ​មិនា​ខាងមុខ​។ លោក Sami Anan បាន​ប្រកាស​ពី​បេក្ខភាព​របស់​លោក​តាម​
​ទូ​រទស្ស​ន៏​ដោយ​បាន​ធ្វើ​ការរិះគន់​ដល់​រដ្ឋាភិបាល​បច្ចុប្បន្ន​៕ សុភ័ក្ត្រ

×