Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺ​កូ​វីដ​១៩​ ធូរស្រាល​បន្តិច គណៈរដ្ឋមន្ត្រី ចាប់ផ្តើម​កិច្ចប្រជុំ​ឡើងវិញ

​ភ្នំពេញ​៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាសថា នៅ​ថ្ងៃ​សុក្រ ៩​រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ៨ និង​៣០​នាទី​ព្រឹក គណៈរដ្ឋមន្ត្រី នឹង​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

រូបភាពឯកសារ

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នឹង​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ដូចខាងក្រោម​៖

១- សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​

២- សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​

៣- សេចក្តីព្រាងច្បាប់​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។​

៤-​បញ្ហា​ផ្សេងៗ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖

៤.១- សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ កិច្ច​ព្រៀង​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ម៉ាឡេស៊ី​។​

៤.២- សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ កិច្ចព្រមព្រៀង​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​។​

៤.៣- សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​ប៊ែ​ន​ស្តីពី​កិច្ចការពារ​ស្នាដៃ​អក្សរសាស្ត្រ និង​សិល្បៈ​ឆ្នាំ​១៨៨៦ និង​វិសោធនកម្ម​ឆ្នាំ​១៩៧៩​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​មាន​ជំងឺ​កូ​វីដ​១៩ បានកើត​មាននៅ​ប្រទេស​កម្ពុជា​មក រាជរដ្ឋាភិបាល បានប្រកាស​​ផ្អាក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ហើយ​នៅថ្ងៃនេះ គឺជា​កិច្ចប្រជុំ​ដំបូង បន្ទាប់ពី​ជំងឺ​កូ​វីដ​១៩​កម្ពុជា បាន​ធូរស្រាល​ស្ទើរតែ​ទាំងស្រុង ព្រោះ​នៅសល់តែ​អ្នកជំងឺ​ម្នាក់​គត់​កំពុង​សម្រាក​ព្យាបាល​៕

​ដោយ​៖​កូ​ឡាប​

រូបឯកសារ
រូបឯកសារ
×