Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រពើ​ប្រវែង ២​ម៉ែត្រ ពាំងមុខ​ល្អាង​លាក់​អាវុធ នៅ​រុស្ស៊ី​

spot_img

​ខណៈពេលដែល​ធ្វើការ​ឆែកឆេរ​ស្វែងរក​ឃ្លាំង​ស្តុក​ទុក​អាវុធ​ល្មើសច្បាប់ កងកម្លាំង​ប៉ូលិស St. Petersburg (​រុស្សី​) ពិតជា​នឹកស្មាន​ពុំ​ដល់​ថា គេ​បាន​ប្រទះ​ក្រពើ​ប្រវែង ២​ម៉ែត្រ កំពុង​វារ​ចុះ​ឡើង​នៅក្នុង​ល្អាង ដែល​មាន​ផ្ទុក​កាំភ្លើង​វែង និង​គ្រាប់​ជាច្រើន​។​

​ក្រពើ​អម្បូរ​ទន្លេ Nile នេះ ពុំមាន “​តដៃ​” ជាមួយ​ប៉ូលិស​ទេ នៅពេល​គេ​ចាប់​ខ្លួន​វា​។ ក្រុម​វេជ្ជបណ្ឌិត ក៏​បាន​នាំ​យក​វា​ទៅ​ថែទាំ​។​

​ឆា​ណែ​ល RT (​រុស្ស៊ី​) ចុះ​ផ្សាយ​ថ្ងៃ​ទី ១៨ ខែ​មករា ឲ្យដឹងថា ប៉ូលិស St. Petersburg បាន​ឆែកឆេរ​រុករក​អាវុធ​នៅ​ផ្ទះ​លោក Pavel Baranenko (​អាយុ​៤០​ឆ្នាំ​) បម្រើឲ្យ​ការស៊ើបអង្កេត​ករណី​ជួញដូ​រអាវុធ គ្រឿងផ្ទុះ​ល្មើសច្បាប់​។ ក្រៅពី​ក្រពើ​ដែលជា “​តួអង្គ​” បំភ័ន្ត​ភ្នែក​នោះ ប៉ូលិស​បាន​រកឃើញ​កាំភ្លើង​យន្ត កាំភ្លើង AK-47 ចំនួន ៤០​ដើម និង​គ្រាប់​១០០​គ្រាប់​។​

​តាម Daily Mail (​អង់គ្លេស​) នោះ ក្រពើ​ទន្លេ Nile ជា​អម្បូរ​ល្មូ​ន​ធំ​លំដាប់​ទី​២ ពិភពលោក​។ ពេល​លូតលាស់​អស់​មាន​ប្រវែង ៤,៨​ម៉ែត្រ និង​ទម្ងន់​ពី ២២៧​គីឡូក្រាម​-៧៤៨​គីឡូក្រាម ហើយ​អាយុ​ជា​មធ្យម​របស់​ពួក​វា គឺ ៤៥​ឆ្នាំ​៕ ចន្ទ្រា​

spot_img
×