Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​ម្នាក់​ចិត្តខ្លាំង​ចាក់​សាំង​ដុត​ខ្លួន ពេល​ម្តាយ​វ៉ាយ២​រំពាត់ ដោយសារ​មិន​ទៅ​រៀន​

spot_img

សៀមរាប​៖ ក្មេងប្រុស​ម្នាក់​ចិត្តខ្លាំង ខឹង​នឹង​ម្តាយ​វ៉ៃ​២​រំពាត់ ដោយសារ​មិន​ទៅ​រៀន បែរ​ជា​ខឹង​រហូត​ទិញ​សាំង រួច​ដុត​សម្លាប់​ខ្លួនឯង​ឆេះ​ស្លាប់ កាលពី​វេលា​ម៉ោង​១០ និង​៣០ នាទី​ព្រឹក ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ដូន​អែម ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ក្មេងប្រុស​ដែល​ធ្វើអត្តឃាត​មានឈ្មោះ គង់ ចា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។ ម្ដាយ​ឲ្យទៅ​រៀន គាត់​អត់​ទៅ​រៀន បែរ​ជា​ទៅ​ស៊ីឈ្នួល​កាប់​ដំឡូង ពេល​ម្តាយ​ដឹងថា អត់​ទៅ​រៀន​ក៏​ខឹង និង​វ៉ៃ​២​រំពាត់ ។ ជនរងគ្រោះ​តូចចិត្ត​ហើយ​ខឹង​ម្តាយ​យ ក៏​ទិញ​សាំង​ចាក់​ស្រោច​លើ​ខ្លូន​ហើយ​ដុត​បណ្តាល​ឲ្យ​ឆេះ​ស្លាប់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×