គ្រឿងញៀន គឺជាបញ្ហាដ៏ធំមួយនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន បើទោះជាមានកិច្ចខំប្រឹងប្រែងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងប្រតិបត្តិការបង្ក្រាបពីកម្លាំងសមត្ថកិច្ចពាក់ព័ន្ធយ៉ាងណា ។ ហើយគ្រឿងញៀននេះផងដែរ ក៏បានផ្សារភ្ជាប់ជារឿងអាស្រូវ ពាក់ព័ន្ធទៅនឹងតារាខ្មែរមួយចំនួន ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រស្ទើរតែមិននឹកស្មានដល់។
យោងតាមរបាយការណ៍ព័ត៌មាន នោះតារាៗដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន រួមមាន៖
ទី១- អតីតតារាចម្រៀងយេយេ អ្នកនាង អុំ គន្ធា ត្រូវបានកម្លាំងកងរាជអាវុធ ធ្វើការចាប់ឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីសង្ស័យពាក់ព័ន្ធគ្រឿងញៀន នៅទីតាំងផ្ទះមួយកន្លែងលួចលាក់បង្កប់ទូហ្គេមបាញ់ត្រី ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ។
ទី២- តារាសម្តែងប្រុស ថៃ នរៈវិទូ និងភរិយា និងព្រមទាំងគូកន៤នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ស្ថិតនៅទីតាំងហាងខារ៉ាអូខេមួយកន្លែង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ។ ហើយបទល្មើសនេះ ប្រឈមនឹងទោសជាប់ពន្ធនាគារយ៉ាងតិច ២ ឆ្នាំ។
ទី៣- ពិធីករល្បីឈ្មោះ DJ ឡាយអិន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ពាក់ព័ន្ធគ្រឿងញៀនចំនួន ១ គីឡូក្រាម កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។
ទី៤- តារាចម្រៀង ប៊ុត សីហា ម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី១ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម្តុំវត្តស្លែង (នៅមុខបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ) កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈតារាចម្រៀងរូបនេះកំពុងទិញគ្រឿងញៀនដើម្បីយកទៅជក់។
ទី៥- អតីតតារាកំប្លែង នាង ឃ្មឹប ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន រួមនឹងបក្ខពួក ជុំវិញពាក់ព័ន្ធករណីគ្រឿងញៀន កាលពីពេលថ្មីៗនេះ (ទី១៦ ខែឧសភា ឆ្នាំ២០២០)៕ ដោយ៖ លឹម ហុង