ព្រំដែនកម្ពុជា ថៃ ៖ ក្រោយចូលមកទឺកដីកម្ពុជា១០ថ្ងៃ ដែលបង្កក្តីរីករាយនឹងវត្តមានពីភាពត្រជាក់ត្រជុំ (និមិត្តរូបនាំទឹកភ្លៀង)ផងក្តីភ័យខ្លាច ព្រួយបារម្ភសុវត្ថិភាពផង ហើយចុងក្រោយវាបានជាន់បង្ករបួសធ្ងន់ស្ត្រីកសិករខ្មែរម្នាក់កាលពីថ្ងៃទី១៨មករាថ្មីនេះ ដំរីព្រៃញឺ១ក្បាលបានវិលទៅថៃវិញដោយសុវត្ថិភាព។
យោងហ្វេសប៊ុកឈ្មោះ ស្រុកខ្លងហាតខេត្តស្រះកែវប្រទេសថៃ ក៏ដូចមន្ត្រីបរិស្ថានខេត្តបន្ទាយមានជ័យនិងបាត់ដំបងអោយដឹងថា ៖ ដំរីព្រៃនោះបានវិលចូលទៅដល់ទឺកដីថៃនៅម៉ោង៩ព្រឹកថ្ងៃទី២០មករា ២០១៨ ហើយម៉ោង៥ល្ងាចវាបានទៅដល់ព្រំឃុំទ័ពដំរីស្រុកសយដាវខេត្តច័ន្ទបូរី។
ដំរីបានឆ្លងកាត់ព្រំដែនកម្ពុជានៅក្បែរច្រកអូរអន្លក់ស្រុកកំរៀងខេត្តបាត់ដំបង ហើយក្រោយមកគេឃើញវាឆ្លងកាតថ្នល់កៅស៊ូមួយក្នុងទឹកដីថៃ។
សូមរំលឹកថា ដំរីញី១ក្បាលនោះបានចូលមកប្រទេសកម្ពុជាតាមស្រុកសំពៅលូនកាលពីថ្ងៃទី១០មករាឆ្នាំ២០១៨ ហើយ១ថ្ងៃបន្ទាប់គេឃើញវានៅច្រមុះភ្នំយាយសំនៃតំបន់ការពារជម្រកសត្វព្រៃរនាមដូនសំស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។តមកវានៅក្នុងភូមិសាស្ត្រស្រុកនេះ រួចទៅស្រុកសំពៅលូន ភ្នំព្រឺក ខេត្តបាត់ដំបង ដោយដើរទាំងយប់ទាំងថ្ងៃកាត់ចម្ការច្បារដំណាំ វាលស្រែនិងតាមភូមិអ្មកស្រុក។
ដល់ម៉ោង២និង៣០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចភ្នំណាំសាបស្ថិតនៅក្នុងភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដំរីបានជាន់ស្ត្រីកសិករម្នាក់ចក់ កឹមហៃ អាយុ៣២ឆ្នាំ របួសបាក់ស្មាត្រង់បោះដៃផុតខាងឆ្វេងដែលមកស្នាក់សុីឈ្នួលធ្វើដំឡូងនៅទីនោះ។ស្ត្រីមានលំនៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ថរមានជ័យ។
ការបាត់បង់ទៅវិញនូវដំរីនេះ វាក៏រឆ្លុះបញ្ចាំងពីសមត្ថភាពនិងលទ្ធភាពនៅមានកម្រិតរបស់មន្ត្រីនិងប្រជាជនកម្ពុជាក្នុងការទាក់ឬធ្វើយ៉ាងណាអោយដំរីនេះអាចស្ថិតនៅក្នុងទឹកដីកម្ពុជាផងដែរ។
៤ថ្ងៃក្រោយ គឺថ្ងៃទី២៤មករានេះ អ្នកស្រុកនិយាយបញ្ជោះបន្សោកថា : ស្រឡះសាធុ ស្រឡះសាធុ ។ អ្នកភូមិទាំងឡាយបង្ហាញអារម្មណ៍និងទឹកចិត្តសោកស្តាយនូវការបាត់បង់ទៅវិញនូវដំរី១ក្បាលនោះ ។ពួកគេខកចិត្តនឹងមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចជំនាញកម្ពុជាយើងថា គ្មានការយកវិត្តទុកដាក់ ទទួលខុសត្រូវនិងអសមត្ថភាព ដែលមិនអាចកៀងឬប្រើវិធីសាស្ត្រទាក់ដំរីព្រៃនោះទុកនៅកម្ពុជាបាន៕ ដោយ ៖ បន្ទាយ