សារព័ត៌មាន Reuter បានដកស្រង់សេចក្តីប្រកាសរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងឲ្យដឹងថា ក្រុងព្យុងយ៉ាងបានផ្ញើនូវសារដ៏កម្រមួយទៅកាន់ “ពលរដ្ឋកូរ៉េខាងជើងទាំងក្នុង និងក្រៅ ប្រទេស” ឲ្យពួកគេដំណើរការ “ជំហានលោតផ្លោះ” ដើម្បីមានការឯកភាពរវាងកូរ៉េទាំង២ ដោយពុំត្រូវការអន្តរាគមន៍របស់បរទេស។
សេចក្តីប្រកាសនេះនៅបានសង្កត់ធ្ងន់ថា ពលរដ្ឋកូរ៉េខាងជើងទាំងអស់គប្បីជំរុញការទាក់ធ្វើដំណើរទៅមក និងសហប្រតិបត្តិការគ្នារវាងកូរ៉េខាងជើង និងខាងត្បូង ហើយត្រូវវាយកម្ទេចរាល់ឧបសគ្គរារាំងដំណើរឯកភាពឡើងវិញនូវឧបទ្វីបកូរ៉េ។
របាយការណ៍ដដែលនេះ បានលើកឡើងថា ភាពតានតឹងយោធានៅឧបទ្វីបកូរ៉េ គឺជារបាំងធំ” សម្រាប់ការកែសម្រួលចំណងទាក់ទងក៏ដូចជាក្តីសង្ឃឹមនៃការឯកភាពកូរ៉េទាំង២។ ក្រុងព្យុងយ៉ាងចាត់ទុកថា ការធ្វើសមយុទ្ធរួមជាមួយនឹង “អានុភាពខាងក្រៅ” គឺពុំសមស្របទៅនឹងផលប្រយោជន៍ក្នុងការអភិចំណងទាក់ទងកូរ៉េទាំង២ របាយការណ៍ក៏បានអំពាវនាវដល់ពលរដ្ឋកូរ៉េខាងជើងឲ្យបង្កើនជំរុញឲ្យភាពតានតឹងខាងយោធាថមថយចុះ ហើយបង្កើតនូវបរិយាកាសសន្តិភាពលើឧបទ្វីបនេះ។
សេចក្តីប្រកាសខាងលើ ក៏បានសង្កត់ធ្ងន់ថា ឆ្នាំ ២០១៨នេះ គឺជាឆ្នាំមានអត្ថន័យយ៉ាងច្រើនចំពោះកូរ៉េខាងទាំង២ ចំពោះកូរ៉េខាងជើងវាគឺជាទិវាគម្រប់ខួប ៧០ឆ្នាំ ថ្ងៃបង្កើតកូរ៉េខាងជើង ក្នុងពេលដែលកូរ៉េខាងត្បូងកំពុងរៀបចំ និងប្រព្រឹត្តទៅនូវអូឡាំពិករដូវរងានាខែក្រោយ៕ សូយន