Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កែសម្រួល​សេចក្តីព្រាងច្បាប់​ស្តីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន បន្ថែមទៀត​ឲ្យ​សម​ស្របតាម​ការវិវឌ្ឍ​នៃ​បរិបទ​សង្គម​

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បើក​កិច្ចប្រជុំ​ពិភាក្សា​បន្ត លើ​សេចក្តីព្រាងច្បាប់​ស្តីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ហើយ​ការពិភាក្សា ក្នុងការ​កែសម្រួល​សេចក្តីព្រាងច្បាប់​នេះដែរ នឹងធ្វើ​ឡើងជា​បន្តបន្ទាប់​ទៀត ដើម្បី​ស្វែងរក​នូវ​ធាតុ​ចូល​បន្ថែមទៀត សម្រាប់​រៀបចំ​សេចក្ដីព្រាង​ច្បាប់​មួយ​នេះ ឲ្យ​សម​ស្របតាម​ការវិវឌ្ឍ​នៃ​បរិបទ​សង្គម និង​ដើម្បីឱ្យ​កាន់តែ​មាន​ភាព​សុ​ក្រិត​ល្អ​ថែមទៀត​។​

​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែឧសភា ឆ្នាំ​២០២០ ក្រសួងមហាផ្ទៃ បើក​កិច្ចប្រជុំ​បន្ត​ពិភាក្សា និង​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ក្រោម អធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុក​ក្រុមប្រឹក្សា​នីតិកម្ម ដោយ មានការ​ចូលរួម​ពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ​ក្រសួងមហាផ្ទៃ ប្រធាន អនុប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម តំណាង​អគ្គនាយកដ្ឋាន នាយកដ្ឋាន​នានា​ចំណុះ​ក្រសួងមហាផ្ទៃ មន្ត្រី ជំនាញ​ផ្នែក​ច្បាប់ និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ផងដែរ​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ប៊ុន ហុន បានឱ្យដឹងថា​កិច្ចប្រជុំ​ស្តីពី បទល្មើស បច្ចេកវិទ្យា​ព័ត៌មាន​ពេលនេះ គឺ​បានធ្វើ​ចាប់ផ្តើម​ដំណើការ​ឡើងវិញ​បន្ទាប់ពី​បាន​ខកខាន រយៈពេល​ជាង​ពីរ​ខែ​មកហើយ គឺ​តាំងពី​ខែ​ថ្ងៃទី ៦ មីនា ឆ្នាំ​២០២០ ដោយសារ តែ​វិបត្តិ នៃ​ជំងឺ​កូ​វីដ​១៩ ។​

​ឯកឧត្តម ប៊ុន ហុន បាន​លើក​ឡើ​ថា សេចក្តីព្រាងច្បាប់​ស្តីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ដែល​បាន​កែសម្រួល​មកដល់ពេលនេះ មាន​ភាពល្អប្រសើរ​ហើយ ជាងនេះទៅទៀត ឯកឧត្តម​សង្ឃឹមថា​ការពិភាក្សា ក្នុងការ​កែសម្រួល​សេចក្តីព្រាងច្បាប់​ស្តីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នេះដែរ នឹងធ្វើ​ឡើងជា​បន្តបន្ទាប់​ទៀត ដើម្បី​ស្វែងរក​នូវ​ធាតុ​ចូល​បន្ថែមទៀត សម្រាប់​រៀបចំ​សេចក្ដីព្រាង​ច្បាប់​មួយ​នេះ​អោយ​សម​ស្របតាម​ការវិវត្ត​នៃ​បរិបទ​សង្គម និង​ដើម្បីឱ្យ​កាន់តែ​មាន​ភាព​សុ​ក្រិត​ល្អ​ថែមទៀត​។​

ក្រៅពីនេះ​ឯកឧត្តម​សង្ឃឹមថា សេចក្តីព្រាងច្បាប់​បទល្មើស​បច្ចេកវិទ្យា​នេះ​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ព្រោះ​ច្បាប់​នេះ​មាន​សារសំខាន់​ខ្លាំងណាស់ ក្នុងការ​គ្រប់គ្រង ព្រមទាំង​ទប់ស្កាត់​នូវ​បទល្មើស​បច្ចេកវិទ្យា​ផ្សេងៗ​ដែល​កើតមាន​ក្នុង​សង្គមជាតិ​ទាំងមូល​ផងដែរ​៕

​ដោយ​៖​កូ​ឡាប​

×