Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ស្ត្រី​ម្នាក់ ចាក់​សម្លាប់​ប្រុស​ស្នេហ៍ ពេល​នាំគ្នា​ឡើង​ផ្ទះសំណាក់​សំណាង​ណាស់​

spot_img

​កណ្តាល​៖​ស្ត្រី​ម្នាក់​ដែល​ចាក់​សម្លាប់​ប្រុស​ស្នេហ៍​របស់ខ្លួន ពេល​នាំគ្នា​ឡើង​ផ្ទះសំណាក់​សំណាង​ណាស់ ត្រូវបាន​នគរបាល​ខេត្តកណ្តាល​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ហើយ ហើយ​បាន​នាំខ្លួន​ស្ត្រី​រូប​នេះ​ទៅ​យក​ម៉ូតូ​របស់​ជនរងគ្រោះ និង​នាំ​ខ្លួន​ទៅ​ធ្វើ​ត្រាប់​នៅ​កន្លែងកើតហេតុ នា​ព្រឹក​ថ្ងៃទី​២៥​ខែ​មករា​ឆ្នាំ​២០១៨​នេះ​។​

​ទោះយ៉ាងណា សមត្ថកិច្ច មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​នៅ​ឡើយ​ទេ​។ សូមបញ្ជាក់​ថា ហេតុការណ៍​នេះ​កើតឡើង កាលពី​ថ្ងៃ​ទី​២១​ខែ​មករា​ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុង​បន្ទប់​លេខ​១១ ផ្ទះសំណាក់​សំណាង​ណាស់ ក្នុង​ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។ ជនរងគ្រោះ​ឈ្មោះ​នួន សុភាព អាយុ​៥៨​ឆ្នាំ មុខរបរ​បើកហាង​កោស​ជប់ និង​ម៉ាស្សា និង​ជា​អ្នកសារព័ត៌មាន​សំឡេង​ប្រជាជន មាន​ទីលំនៅ​ក្នុងភូមិ​ស្រែអំបិល សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​ស្រី​ស្នេហ៍​ចាក់​ចំនួន​១៧​កាំបិត ស្លាប់​ក្នុង​បន្ទប់​ផ្ទះសំណាក់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×