ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្ត នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ ។
លោកជំទាវ ម៉ែន សំអនក៏ បានបញ្ជាក់ជូនអង្គប្រជុំ ដែលបានផ្តោតជាសំខាន់ពីសភាពការណ៍ នៃភូមិសាស្ត្រនយោបាយ អន្តរជាតិ សេដ្ឋកិច្ច សង្គមកិច្ច និងការងារកសាងបក្ស ព្រមទាំងបានដាក់ចេញលម្អិត នូវទិសដៅ និងភារកិច្ចរបស់គណបក្ស សម្រាប់អនុវត្តនៅខែបន្ទាប់ ។
លោកជំទាវក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តស្វាយរៀង និងគ្រប់ស្ថាប័នទាំងអស់បានចូលរួមក្នុងការបង្ការទប់ស្កាត់ នឹងមេរោគកូវីដ១៩ និងការធ្វើចត្តាឡីស័កជាដើម ស្របពេលដែលពិភពលោកកំពុងតែមានអ្នកស្លាប់ អ្នកឆ្លងជាបន្តបន្ទាប់ ក្នុងកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ។ ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏ថ្លែងអំណរគុណចំពោះ សប្បុរសជនដែលបានចូលផ្តល់ជាស្បៀង ម៉ាស អាកុល ទឹកលាងដៃ រម្ងាប់មេរោគក្នុងការចូលរួមទប់ស្កាត់ជំងឹ រាតត្បាត កូវីដ១៩ ពិសេសលោកជំទាវ ហ៊ុន ម៉ាណា ប្រធានមូលនិធិ ផ្ទះទេវតា ដែលតែងតែផ្ដល់នូវផ្ទះទេវតា ដល់ប្រជាពលរដ្ឋក្រីជួបការលំបាករនៅមូលដ្ឋានខេត្តស្វាយរៀង។
លោកជំទាវក៏បានបន្តទៀតថា កម្ពុជាក៏ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់អំពីចំណាត់ការរបស់រដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានតាំងឲ្យក្រុមការងារចុះជួបផ្ទាល់ដល់ មូលដ្ឋាន ដោយមិនទុក្ខឲ្យអ្នកណាស្លាប់ដោយសារអត់អាហារនោះទេ។
លោកជំទាវក៏បានសំណូមពរ៖
១. ត្រូវពង្រឹងអំពីការងារត្រៀមបោះឆ្នោត និងកាពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។
២. ត្រូវពង្រឹងសាមគ្គីផ្ទៃក្នុង និងត្រៀមធ្វើបច្ចុបន្នភាពសមាជិកបក្ស។
៣.ត្រូវរួមគ្នាថែរក្សាអនាម័យ និងរក្សាគម្លាតរស់នៅដដែល ដើម្បីបង្ការ ទប់ស្កាត់នឹងមេរោគកូវីដ១៩។
៤.ស្នើរឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងត្រូវយកចិត្តទុក្ខដាក់លើការងារកសិកម្ម និងជំរុញការដាំដុះ បន្លែបង្ការ ។ល។
៥. ត្រូវកោរពច្បាប់ចរាចរណ៍ផ្លូវគោគ និងរក្សាឲ្យបាននូវភូមិ ឃុំ មានសុវត្ថុិភាព។
ជាទីបញ្ចប់ អង្គប្រជុំបានឯកភាពទាំងស្រុងលើការស្នើសុំបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងសមាជិក គណៈកម្មាធិការគណបក្សខេត្ត៕
ដោយ៖កូឡាប