Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ធ្វើដំណើរ​ឆ្ពោះទៅកាន់​ខេត្ត​ព្រះសីហនុ តាម​រថយន្ត អង្គុយ​ខាងមុខ ដើម្បី​ពិនិត្យមើល​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ ​លើ​ដងផ្លូវ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា នៅពេលនេះ ខ្ញុំ​ដំណើរ​ឆ្ពោះទៅកាន់​ខេត្ត ព្រះសីហនុ ដើម្បី​ពិនិត្យមើល​ការកសាង​ផ្លូវ និង​សមិទ្ធផល​ផ្សេងទៀត នៅក្នុង​ខេត្ត​មួយ​នេះ ខ្ញុំ​អង្គុយ​ខាងមុខ​ជាមួយ​អ្នកបើកបរ​ពិនិត្យ ឃើញថា ពលរដ្ឋ​យើង​ភាគច្រើន​គោរព​ច្បាប់​ចរាចរណ៍ តែ​ក៏​នៅមាន​បងប្អូន​មួយចំនួន​តូច​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ដែរ​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister បាន​ផ្សាយ​ថា ដំណើរ​ឆ្ពោះទៅកាន់​ខេត្ត​​ព្រះសីហនុ​ដើម្បី​ពិនិត្យមើល​ការកសាង​ផ្លូវ និង​សមិទ្ធផល​ផ្សេងទៀត នៅក្នុង​ខេត្ត​មួយ​នេះ​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា “​ខ្ញុំ​អង្គុយ​ខាងមុខ​ជាមួយ​អ្នកបើកបរ​ពិនិត្យ ឃើញថា ពលរដ្ឋ​យើង​ភាគច្រើន​គោរព​ច្បាប់​ចរាចរណ៍ តែ​ក៏​នៅមាន​បងប្អូន​មួយចំនួន​តូច​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ដែរ​។ ចំណែក​ការពាក់​ម៉ាស​ការពារ​កូ​វីដ​១៩ ពិនិត្យឃើញថា​មាន​ពាក់​តិចតួច​ប៉ុណ្ណោះ​”​។​

​សូមបញ្ជាក់​ជូន​សាធារណជន​ដែរ​ថា ផ្លូវ​ទាំង ៣៤​ខ្សែ មាន​ប្រវែង​ផ្លូវ​សរុប ៨២,១៤៥​គីឡូម៉ែត្រ នៅក្នុង​ក្រុងព្រះសីហនុ​។ ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ ចែកចេញជា ៣​ប្រភេទ​រួមមាន​៖

១៖ មហាវិថី​ចំនួន ៣​ខ្សែ​ប្រវែង​ជាង ២២​គីឡូម៉ែត្រ មាន​ទទឹង ៥០​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ២៥,៧៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត​៦​គន្លង (៣​ទៅ ៣​មក​) ផ្លូវ​ទោចក្រយានយន្ត​២​គន្លង រួមមាន​៖ មហាវិថី​រាម (​លេខ​៤៥), មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ (​លេខ​៤៧)​។​

២៖ វិថី​មាន​ចំនួន​១៦​ខ្សែ មាន​ប្រវែង​ជិត ៥០​គីឡូម៉ែត្រ មាន​ទទឹង ២០​ម៉ែត្រ ទៅ ៤០​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ១០,២៥​ម៉ែត្រ ទៅ ១៧,២៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត​២​គន្លង ទៅ​៤​គន្លង​, ផ្លូវ​ទោចក្រយានយន្ត​២​គន្លង​។ វិថី​ទាំង ១៦​ខ្សែ​នេះ​រួមមាន​៖ វិថី​លេខ ៨៣៧-១ វិថី​អូ​ត្រេះ​, វិថី​ឆ្នែ​រ​អូរ​ឈើទាល (​លេខ​៥០) វិថី​កោះ​ពូ​ឡូ​វៃ (​លេខ​៣០០), វិថី​ឯករាជ្យ (​លេខ​១០០), វិធី​២​ធ្នូ (​លេខ​៦០០), វិថី​លំហែ​ព្រះ​ភូមិន្ទ​, វិថី​ឆ្នេរ​អូរត្រេះ​, វិថី​គុជ​អាស៊ី (​លេខ​១២៣៧), វិថី​បុរី​កម្មករ (​លេខ​១១២), វិថី​ជោ​ត​ញ្ញាណ (​លេខ​៧០១), វិថី​២៨​មិថុនា (​លេខ​១២៣), វិថី​មិត្តភាព​កម្ពុជា​-​រុ​ស្ស៉ី (​លេខ​៧០៥) វិថី​ចំណោត​អូរ​ត្រាវ និង​វិថី​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ និង​វិថី​អូរ​ត្រជាក់ចិត្ត​។​

៣៖ អនុ​វិថី មាន​ចំនួន ១៥​ខ្សែ មាន​ប្រវែង​ជិត ១២​គីឡូម៉ែត្រ មាន​ទទឹងផ្លូវ​ពី ១៥​ម៉ែត្រ ទៅ​៤៥​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ១០,២៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត ២​គន្លង និង​ផ្លូវ​ទោចក្រយានយន្ត​២​គន្លង​។ អនុ​វិថី​ទាំង​១៥​ខ្សែ​នេះ រួមមាន​៖ ផ្លូវ​កាត់​ទទឹង​វិថី​អូរត្រេះ និង​វិថី​ឆ្នេរ​អូរត្រេះ​, ផ្លូវ​លេខ​៨០១, ផ្លូវ​លេខ​៥០១, ផ្លូវ​លេខ​៥០៣, ផ្លូវ​លេខ​៥០៥, ផ្លូវ​លេខ​៥០៧, ផ្លូវ​លេខ​១១៥, ផ្លូវ​លេខ​៦០២, ផ្លូវ​លេខ​៥០២, ផ្លូវ​លេខ​៨១០, ផ្លូវ​លេខ ៨១៨៨, ផ្លូវ​លេខ​១០២, ផ្លូវ​លេខ​៨០៦, ផ្លូវ​លេខ​១០៦ និង​ផ្លូវ​លេខ​១២៦ លើកលែងតែ​កំណាត់​ទី​៣ នៃ​ផ្លូវ​លេខ​៨០១ ប្រវែង ១០៣​ម៉ែត្រ ផ្លូវ​មាន​ទទឹង ១០​ម៉ែត្រ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×