Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ដើមចេញ​ពី​អំពើ​ប្លន់​សម្លាប់​យក​ទ្រព្យសម្បត្តិ មូលហេតុ​ស្ត្រី​ជា​ឃាតករ​ត្រូវការ​លុយ​ចំនួន​២.៥០០​ដុល្លារ ដើម្បី​រត់​ការដោះស្រាយ​រឿងប្តី​ជាប់ពន្ធធនាគា​រ​ព្រៃស​

​ខេត្ត​កណ្តាល​៖ ក្នុង​កិច្ច​ប្រតិបត្តិការ ស្រាវជ្រាវ ស៊ើបអង្កេត​បំបែក​ករណី ឃាតកម្ម នៅ​ផ្ទះសំណាក់​សំណាង​ណាស់ ស្ត្រី​ជា​ឃាតករ​បាន​សារភាព​ថា ផ្តើមចេញ​ពី​រឿង​ត្រូវការ​លុយ​ចំនួន​២.៥០០​ដុល្លារ ដើម្បី​រត់​ការដោះស្រាយ​រឿងប្តី​ជាប់ពន្ធធនាគា​រ​ព្រៃ​ស​ដែល​ប្រព្រឹត្ត​គ្រឿងញៀន​។​

​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨​នេះ នគ​រា​បាល​ស្រុក​អង្គស្នួល បានបញ្ជាក់​ថា តាមរយៈ​កិច្ចប្រតិបត្តិការ ស្រាវជ្រាវ​ស៊ើបអង្កេត ជំនាញ និង ដោយ​បាន​ការចូលរួម​កិច្ចសហការ ដឹកនាំ និង​ការសម្របសម្រួល សមត្ថកិច្ច ឈាន​ទៅ​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ ធ្វើ​សកម្មភាព និង​ឈាន​ទៅដល់​ការឃាត់​ឈ្មោះ ផេង ណាន ហៅ ណា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នារី​ម៉ាស្សា ស្នាក់នៅ ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ឆ្លង​តាម​លទ្ធផល ស៊ើបអង្កេត​ស្រាវជ្រាវ រយៈពេល​៤​ថ្ងៃ កម្លាំង​ជំនាញ​ខេត្ត និង​ស្រុក សហការ​ជាមួយ​កម្លាំង​រាជធានី​ភ្នំពេញ និង​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ បាន​បំបែកសំណុំរឿង​ករណី​ឃាតកម្ម ដល់​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​២៣​នាទី ទើប​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​ភោជនីយដ្ឋាន​វាលស្រែ​១០០ ស្ថិតនៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​ធ្វើការ​នាំខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក អង្គស្នួល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ។​

​នៅ​ចំពោះ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​៖ “​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ទូរស័ព្ទ​ទៅ​ជន​
​សង្ស័យ​បបួល​មក​រួម​ភេទ ពេល​នោះ​ជនសង្ស័យ​ដោយសារ​មាន​ការខ្វះខាត លុយ​ចំនួន​២.៥០០​ដុល្លារ ដើម្បី​រត់​ការដោះស្រាយ​ប្តី​ជា​ប់ពន្ធ​នា​គារ​ព្រៃ​ស និង​ឃើញ​ជនរងគ្រោះ​មាន​គ្រឿង អលង្ការ​ជាប់​ខ្លួន​ច្រើន ក៏មាន​គំនិត​ចង់​សម្លាប់​ជនរងគ្រោះ​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះ ។ ពេលនោះ ជនសង្ស័យ​បាន​ទារ​តម្លៃ​ខ្លួន ក្នុងការ​រួមភេទ​ចំនួន​១០​ម៉ឺន​រៀល តែ​ជនរងគ្រោះ​ឲ្យតែ​២០​ដុល្លារ ជនសង្ស័យ​ក៏ យល់ព្រម​ទៅ​ជាមួយ រួច​ជន​​សង្ស័យ​បាន​រៀបចំ​គម្រោង​ទុកជា​មុន​ដោយ​បាន​យក​កូន​កាំបិត​ចុង​ស្រួច លាក់ទុក​ក្នុង​កាបូប​រួចជាស្រេច ។ លុះដល់​ថ្ងៃ​ទី​២១​ខែ​មករា​ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​១១ ជនសង្ស័យ​បាន​តេ​ទូរស័ព្ទ​តាមរ​យៈ​លេខ​096-6284396 ទៅ​ជនរងគ្រោះ​លេខ​ទូរស័ព្ទ​015-504975 ដើម្បី​ណាត់គ្នា រក​កន្លែង​រួមភេទ ។ លុះដល់​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​ទទួល​ជនសង្ស័យ​នៅ ចំណុច​មុខ​ច្រកចូល​ភូមិ​បូរី​កម្មករ ឃុំ​បែក​ចាន ដើម្បី​ទៅ​ចូលដេក​ផ្ទះសំណាក់​កើតហេតុ ដែល​មាន​ចម្ងាយ​ប្រហែល​០,៥​គីឡូម៉ែត្រ ។ ពេល​ចូល​ដល់​ក្នុង​បន្ទប់​ផ្ទះសំណាក់ ជនរងគ្រោះ​បាន​ផ្លាស់​កន្សែង​ចូល​ងួតទឹក​ក្នុង​បន្ទប់​ទឹ​ក ឆ្លៀត​ឱកាស​នោះ ជនសង្ស័យ បាន​យក​កូនកាំបិត ពី​ក្នុង​កាបូប លាក់​ទុក​ក្រោម​ខ្នើយ​ដេក ។ ជនរងគ្រោះ​រួមភេទ​ជាមួយ​ជនសង្ស័យ​ដោយ​ដេក​ផ្ងារ​ឡើងលើ ឲ្យ​ជនសង្ស័យ​អង្គុយ​រួមភេទ​ពីលើ នៅពេល​កំពុង​តែ​រួមភេទ​ជនសង្ស័យ​ឃើញ​ជនរងគ្រោះ​ស្រើបស្រាល​អារម្មណ៍​ជិត​ដល់​កំពូល​ភ្លេចខ្លួន ក៏​យក​កូនកាំបិត​ពីក្រោម​ខ្នើយ ចាក់​ជនរងគ្រោះ​ពី​លើ​ជាច្រើ​នកាំបិត ក៏​មាន​ការ​​ប្រតាយប្រតប់​គ្នា ធ្លាក់​ពីលើ​គ្រែ ពេលនោះ ជនរងគ្រោះ​ខំប្រឹង​ស្រែក តែ​ត្រូវបាន​ជន​សង្ស័យ​យក​ខ្នើយ​សង្កត់​ខ្ទប់មាត់ និង​ចាក់​បន្ថែម​រហូត​ដល់​ស្លាប់ “​។

​ជនសង្ស័យ​បាន​សារភាព​បន្តថា ក្រោយ​មក​ជនសង្ស័យ​ចាក់​សម្លាប់​ជនរងគ្រោះ​ហើយ បាន​មក​ងួតទឹក​សម្អាតខ្លួ​នរួ​ច ទើប​យក​គ្រឿងអលង្ការ លុយ ទូរស័ព្ទ និង​ម៉ូតូ​របស់​ជនរងគ្រោះ​យកទៅលក់ ។ បើ​តាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​ជំនាញ បានបញ្ជាក់​ថា ៖ ជនរងគ្រោះ​ស្លាប់ ដោយ​អំពើ​ឃាតកម្ម​គិត​ទុកជាមុន ដោយ​ផ្ដើមចេញពី​អំពើ​ប្លន់​យក​ទ្រព្យសម្បត្តិ ។ មូលហេតុ​ជនសង្ស័យ​ត្រូវការ លុយ​ចំនួន​២.៥០០​ដុល្លារ ដើម្បី​រត់​ការដោះស្រាយ​រឿង​ប្តី​របស់​ខ្លួន​ឈ្មោះ សាត​ ប៊ុន​ចាន់ អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើក​បររថ​យន្ត​ដឹក​ដី ស្នាក់នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស ពី​បទល្មើស​គ្រឿងញៀន​។​

​សូមបញ្ជាក់​ថា ករណី ឃាតកម្ម នៅ​ផ្ទះសំណាក់​សំណាង​ណាស់ កាលពី​ថ្ងៃ​ទី​២១​ខែ​មករា​ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះសំណាក់​សំណាង​ណាស់ បន្ទប់​ជួល ជួរ​ខាងត្បូង បន្ទប់​លេខ​១១ ស្ថិតនៅ​ភូមិ ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។ តាមរយៈ​ការស៊ើបអង្កេត ស្រាវជ្រាវ និង​ការគ្រប់គ្រង​មុខសញ្ញា​ផ្ទះ​ម៉ាស្សា កោស​ជប់​នៅក្នុង មូលដ្ឋាន សមត្ថកិច្ច​បាន​រកឃើញ​អត្តសញ្ញាណ​ជនរងគ្រោះ ឈ្មោះ នួន សុភាព (​នួន ភាព​) ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​បើកហាង ម៉ាស្សា និង​ជា​អ្នកសារព័ត៌មាន​សម្លេង​ប្រជាជន បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្រែអំពិល សង្កាត់​ស្នោ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕​

×