បន្ទាយមានជ័យ ៖ ខាងភាគីរថយន្តបានបន្តគេចខ្លួនបាត់ ក្រោយករណីរថយន្តបើករេចង្កូតចូលមកគន្លងខាងឆ្វេងរបស់ទិសដៅខាងគេ បានធ្វើអោយមន្ត្រីយោធាម្នាក់ដែលបានបើកម៉ូតូពីទិសច្រាសគ្នាបុកចំពីមុខរថយន្តបណ្តាលឲ្យបាក់ក ស្លាប់ ភ្លាមៗនោះ ។
លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកអោយដឹងថ្ងៃទី២៥មករាងថា ៖ អ្មកបើកបររថយន្តនិងតំណាងភាគីរថយន្តបានបន្តគេចខ្លួន មិនហ៊ានចេញមុខ ចូលខ្លួនមកដោះស្រាយឬសម្របសម្រួលណាមួយនៅឡើយមកទល់ពេលនេះ។
លោកបន្តថា ៖ ការគេចវេះនេះក៏នៅតែត្រូវនគរបាលសុំដីកាតុលាការដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសព្រើបានបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីយោធាដែលបើកបរត្រូវគន្លងផ្លូវរបស់គាត់សោះនោះ។
សូមរំលឹកថា គ្រោះថ្នាក់គួរអោយសោកស្តាយនោះ កើតឡើងកាពីម៉ោង២រសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៨ នៅត្រង់ចំណុចលើផ្លូវជាតិលេខ៥៦ស្ថិតក្នុងភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះស្លាប់មានឈ្មោះ តាន់បុត្រា ភេទប្រុសអាយុ៤៨ឆ្នាំ ជាមន្ត្រីយោធាមានលំនៅភូមិ ព្រៃចាន់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ។
សូមបញ្ជាក់ថា នៅមុនពេលកើតហេតុនោះ. រថយន្តម៉ាកហ្វត Fort ពណ៌ខ្មៅពាក់ស្លាកលេខ2F3099ភ្នំពេញបើកពីត្បូងទៅជើង ។ ម្ចាស់និងជាអ្នកបរបររថយន្ត ដែលបន្តគេចខ្លួន។
រថយន្តបើកក្នុងល្បឿនលឿន។ លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតចូលមកឆ្វេងដៃគេស្របពេលនោះមាន ម៉ូតូម៉ាកPCXពណ៌ទឹកប្រាក់ សេរ៉ី 2018 អត់ស្លាកលេខបើកមកពីមុខបុកចំរថយន្ត៕ ដោយ ៖ បន្ទាយ