លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ បានសម្រេចធ្វើការចោទប្រកាន់ ឃាតករស្រីម្នាក់ ចាក់សម្លាប់អ្នកកាសែតសម្លេងប្រជាជន ក្រោមបទចោទ”ឃាតកម្មគិតទុកជាមុន” ដែលប្រព្រឹត្តនៅ ផ្ទះសំណាក់យីហោ «សំណាងណាស់» ក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ។បទល្មើសនេះកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត។ ឃាតកម្មគិតទុកជាមុនគឺជាអំពើរសម្លាប់មនុស្សដោយគិតទុកជាមុនឬដោយការពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើរ បៀតបៀននៅលើរូបបុគ្គលនៃជនរងគ្រោះ។
រឿងនេះផ្ដើមផ្ដើមចេញពីអំពើប្លន់សម្លាប់យកទ្រព្យសម្បត្តិ មូលហេតុស្ត្រីជាឃាតករត្រូវការលុយចំនួន២.៥០០ដុល្លារ ដើម្បីរត់ការដោះស្រាយរឿងប្តីជាប់ពន្ធធនាគារព្រៃសដែលប្រព្រឹត្តគ្រឿងញៀន។
ជនសង្ស័យ ឈ្មោះ ផេង ណាន ហៅ ណា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នារីម៉ាស្សា ស្នាក់នៅ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះ ឈ្មោះ នួន សុភាព (នួន ភាព) ភេទប្រុស អាយុ៥៨ឆ្នាំជនជាតិខ្មែរ មុខរបរបើកហាង ម៉ាស្សា និងជាអ្នកសារព័ត៌មានសម្លេងប្រជាជន បច្ចុប្បន្នស្នាក់នៅភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ ដោយ៖បញ្ញាស័ក្តិ