កងទ័ពជើងទឹកថៃ បានរឹបអូសថ្នាំញៀនចំនួន ១១ លានគ្រាប់ ពីពួកអ្នកជួញដូរឆ្លងកាត់ពីប្រទេសឡាវ តាមរយៈទន្លេមេគង្គ ។ នេះគឺជាការកម្ទេចជាប្រវត្តិសាស្រ្តមួយ ពីរដ្ឋកម្មុយនិស្តមួយនេះ ដែលកំពុងលេចឡើងជាផ្លូវដឹកជញ្ជូនគ្រឿងញៀនដ៏សំខាន់នៅអាស៊ី ។
អាជ្ញាធរបានចុះទៅសង្គ្រប់ភ្លាមៗ ខណៈទូកមួយបានចូលចតនៅលើផ្នែកនៃទន្លេមេគង្គ ក្នុងខេត្ត Nakhon Phanom នៃទឹកដីប្រទេសថៃ ដែលដើរតួនាទីជាព្រំដែនធម្មជាតិជាមួយប្រទេសឡាវ ។
ជាតំបន់ក្រីក្រ និងដាច់ស្រយាល Nakhon Phanom គឺជាចំណុចដ៏ល្បីល្បាញមួយ សម្រាប់ការរត់ពន្ធមនុស្ស, សត្វព្រៃ និងគ្រឿងញៀន រវាងប្រទេសទាំងពីរនេះ ។
លោក Sisit Thongdeelert មេបញ្ជាការនៃអង្គភាពទន្លេមេគង្គ នៃកងទ័ពជើងទឹកថៃ ដែលល្បាតលើផ្លូវទឹក បាននិយាយថា៖ «សរុបទៅ យើងខ្ញុំបានរកឃើញថ្នាំញៀនប្រមាណ ១១ លានគ្រាប់… ជាចំនួនដ៏ធំបំផុត ដែលយើងខ្ញុំពុំធ្លាប់រឹបអូសពីមុនមក» ៕ ចន្ទី