ភ្នំពេញ៖ តំណាង និងកម្មករធ្វើការសេវាកម្មកម្សាន្តប្រមាណ២០នាក់ បានរួមគ្នាដាក់ញត្តិស្នើឱ្យរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤០ ដុល្លារសហរដ្ ឋដល់អ្នកធ្វើការក្នុងវិស័យនេះគ្រប់គ្នា ព្រមទាំងទទូចឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដល់ម្ចាស់ផ្ទះជួលមេត្តាជួយបន្ធូរបន្ថយថ្លៃឈ្នួលផ្ទះ។
មជ្ឈមណ្ឌលសិទ្ធិមនុស្ស បានឲ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ តំណាងនិងកម្មករធ្វើការសេវាកម្មកម្សាន្តប្រមាណ២០នាក់ បានរួមគ្នាដាក់ញត្តិលើកទី២ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីស្នើសុំការគាំទ្រនិងអន្តរាគមន៍ពីរដ្ឋាភិបាលដើម្បីជួយសម្រាលការលំបាក ក្នុងការផ្គត់ផ្គង់ដល់ជីវភាពរស់នៅដែលពួកគេកំពុងជួបប្រទះក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។
ញត្តិនោះសូមស្នើឱ្យរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤០ ដុល្លារសហរដ្ឋអាមេរិកដល់អ្នកធ្វើការក្នុងវិស័យនេះគ្រប់គ្នា ព្រមទាំងទទូចឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដល់ម្ចាស់ផ្ទះជួលមេត្តាជួយបន្ធូរបន្ថយថ្លៃឈ្នួលផ្ទះពាក់កណ្តាលទៅដល់កម្មករសេវាកម្ម កម្សាន្ត ខណៈដែលវិបត្តិកូវីដ១៩ កំពុងកើតមាន។ តំណាងក្រសួងបានចេញមកទទួលញត្តិ ប៉ុន្តែមិនមានការសន្យាណាមួយនោះទេ៕
ដោយ៖កូឡាប