ប្រធានាធិបតីបារ៉ាង Emmanuel Macron បានស្នើឲ្យមានការដាក់ទណ្ឌកម្មឲ្យបានខ្លាំងជាងមុន ប្រឆាំង នឹងប្រទេសវេណេស៊ុយអេឡា ដោយចោទប្រកាន់មេដឹកនាំប្រទេសនេះថា បានរំលោភ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ នេះបើតាមការចេញផ្សាយរបស់ BBC នៅព្រឹកថ្ងៃសៅរិ៍នេះ។
លោក Emmanuel Macron ថ្លែងថា វេណេស៊ុយអេឡាមិនមានប្រជាធិបតេយ្យរយៈពេលយូរមកហើយ។
លោកបញ្ជាក់ថា មិនមានសញ្ញារីកចំរើនសោះពីរដ្ឋាភិបាលរបស់ប្រធានាធិបតី Nicolás Maduro និងបានស្នើឲ្យមានកិច្ចប្រឹងប្រែងរួមបន្ថែមទៀតដើម្បីជួយសារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសវេណេស៊ុយអេឡា។
សូមបញ្ជាក់ថា ការជំរុញឲ្យដាក់ទណ្ឌកម្មកាន់តែតឹងប្រឆាំងនឹងវេណេស៊ុយអេឡា កើតឡើងក្រោយពេល ដែលតុលាការកំពូលនៃប្រទេសនេះ បានសម្រេចមិនឲ្យមេដឹកនាំបក្សប្រឆាំងចូលរួមក្នុងការបោះឆ្នោត ដែលនឹងធ្វើឡើងនៅក្នុងខែមេសាខាងមុខ។
កាលពីថ្ងៃច័ន្ទដើមសប្តាហ៏នេះផងដែរ សហភាពអ៊ឺរ៉ុបបានបង្កកទ្រព្យសម្បត្តិ និងដាក់ទណ្ឌកម្មលើការធ្វើដំណើររបស់មន្ត្រីជាន់ខ្ពស់វេណេស៊ុយអេឡាចំនួន ២រូប៕ សុភ័ក្ត្រ