ភ្នំពេញ៖ បងប្អូនមហាជន បានទទួលជ្រាបច្រើនហើយ ចំពោះរឿងរ៉ាវកំពុងផ្ទុះកក្រើក ទាក់ទងនឹងបុគ្គល សុខា និងលោក អ៊ឹម ជីវ៉ា ដែលបងប្អូនមួយចំនួនថាជារឿងគ្មានប្រយោជន៍ ប៉ុន្តែ រឿងរ៉ាវនេះនៅតែទទួលការចាប់អារម្មណ៍តាមដាន រហូតទាល់តែភាគីទាំងសងខាងបញ្ឈប់ការតតាំងដាក់គ្នារៀងៗខ្លួន។
ដូចដែលបានដឹងហើយ ក្រោយពីបានឃើញលោក អ៊ឹម ជីវ៉ា បានទម្លាយវីដេអូចំនួន២ឃ្លីប បង្ហាញឲ្យឃើញពីអត្ដចរិតដ៏សែនយ៉ាប់របស់បុគ្គលនេះ ដោយភ្ជាប់សារប្រើប្រាស់ពាក្យសម្ដីមួយចំនួនថាបុគ្គល សុខា គឺជាសត្វក្រពើរមិលគុណ ធ្វើបុណ្យខុសមនុស្សជាដើមនោះ ស្រាប់តែតារា Tik Tok ដែលត្រូវបានគេមើលឃើញថាដំឡើងប្ញកខ្ពស់មេឃរូបនេះ បានឡាយវីដេអូហែករឿងលោក អ៊ឹម ជីវ៉ា រហូតផ្ទុះកំហឹងរាលដាលដល់លោក ម៉ាដូណា ទៀតផង។ ក្នុងនោះ បុគ្គលរូបនេះបានលើកឡើងថា រាល់ពាក្យសម្តីទាំងប៉ុន្មានរបស់អ្នកទាំងពីរ គឺសុទ្ធតែជាពាក្យកុហក និងនិយាបំផ្លើសការពិតទាំងអស់ ដោយឲ្យហ្វេនៗជឿជាក់មកលើខ្លួនទៅ។
ក្នុងនោះផងដែរ ក្រោយពីបានឃើញ សុខា និយាយរាលដាលដល់ខ្លួនថាក៏ជាមនុស្សមិនល្អដែរ ស្រាប់តែលោក ម៉ាដូណា អត់ទ្រាំពុំបានក៏ចេញវីដេអូ និយាយរៀបរាប់ប្រាប់អំពីដំណើរសាច់រឿងតាំងពីជួបដំបូង និងរហូតផ្តាច់ទំនាក់ទំនងជាមួយគ្នា ដោយលោកបានទម្លាយខ្ទេចអំពីចរិតពិតដ៏មហាយ៉ាប់របស់បុគ្គល សុខា ធ្វើឲ្យគ្រប់គ្នាស្តាប់ហើយស្ទើរគាំងបេះដូងជំនួស។ ហើយក្នុងនោះផងដែរ លោក ម៉ាដូណា ក៏បានប្រកាសទៀតថា ប្រសិនបើបុគ្គល សុខា នេះ នៅតែបន្តឡាយវីដេអូនិយាយអ្វីមួយពាក់ព័ន្ធទៅរូបលោកទៀតនោះៗ លោកនឹងធ្វើការប្ដឹងបុគ្គលរូបនេះតែម្ដង។
ទោះយ៉ាងណា រឿងនេះនៅមិនទាន់ចប់នោះទេ ខណៈបុគ្គល សុខា ដែលជាមនុស្សស្រីចរិកប្រុសចិត្តសឿង នៅតែមិនចុះចាញ់ ដោយថ្មីៗនេះ បានឡាយវីដេអូបញ្ជាក់ទៅកាន់ហ្វេនៗជឿទុកចិត្តខ្លួននិងចោទប្រកាន់ទៅលោក អ៊ឹម ជីវ៉ា និងលោក ម៉ាដូណា ដែលខ្លួនហៅស្ទើរដាច់សាច់ ដោយលើកឡើងដដែលៗថា អ្នកខាងលើ គឺបង្ខូចកេរ្ដិ៍ឈ្មោះរបស់ខ្លួន ហើយគ្រប់រឿងរ៉ាវរបស់អ្នកទាំងពីរបានលើកឡើង គឺសុទ្ធតែជាពាក្យកុហកទាំងអស់។ មិនត្រឹមប៉ុណ្ណឹងទេ នៅចុងម៉ោងនៃការឡាយ បុគ្គល សុខា ក៏បានប្រាប់ទៅហ្វេនៗឲ្យជួយដឹងឮក្នុងរឿងនេះ ប្រសិនបើខ្លួនធ្វើដំណើរទៅណាមកណា ដូចជាទៅឡាយឲ្យគេ ជួបគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតនោះ គឺគ្មានអ្នកណាក្រៅពីលោកបង អ៊ឹម ជីវ៉ា និងអា ម៉ាដូណា ឡើយ (នេះបើតាមការដកស្រង់សម្តីក្នុងវីដេអូ) ៕
ដោយ៖ លឹម ហុង