Thursday, December 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​លក្ខខណ្ឌ​ឪពុក​ប៉ុន្មាន​ម៉ាត់ ដោយសារ PS4 ធ្វើ​ឲ្យ​ក្មេងប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់ តាំងចិត្ត​ចាប់​របរ​ដើរ​លក់​បង្អែម​ស្វាយ ក្នុង​មួយថ្ងៃ​លក់ដាច់​រហូតដល់​ទៅ​….

​សម្រាប់​ក្មេងៗ កុំថាឡើយ​វ័យ​ដល់​ប៉ុនណា ដែល​កំពុងស្ថិត​ក្រោម​កា​រ​គ្រប់គ្រង​ចិញ្ចឹម​បីបាច់​ពី​ឪពុកម្តាយ ប្រសិនបើ​ពួកគេ​ចង់បាន​របស់​អ្វីមួយ​ហើយ នោះ​ប្រាកដ​ណាស់​ថា ពួក​នឹង​ទទូច​យក​របស់​នោះ​ទាល់តែ​បាន ដោយ​មិន​ខ្វល់​រឿង​ឪពុកម្តាយ​មាន​លុយ ឬ អត់លុយ​នោះទេ​។ ប៉ុន្តែ សម្រាប់​ក្មេងប្រុស​ម្នាក់នេះ​វិញ បានធ្វើ​ឲ្យ​អ្នក​ប្រាស់​អ៊ិន​ធឺ​ណិ​ត​ជាច្រើន សម្តែង​នូវ​ការកោតសរសើរ​ជាខ្លាំង ចំពោះ​ការចេះ​គិតគូ និង​មានការ​យល់ដឹង​របស់​គេ ដែល​ពុំ​ធ្វើ​ឲ្យ​ឪពុកម្តាយ​លំបាក​ដោយសារ​រូបគេ​ឡើយ​។

​ភាព​ដ៏​អស្ចារ្យ​មិនគួរ​ឲ្យ​ជឿ​នេះ គឺ​បាន​កើតឡើង បន្ទាប់ពី​ក្មេងប្រុស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ឈ្មោះ Danish Izzuddin អាយុ​ទើបតែ ១០ ឆ្នាំ បានសម្រេច​ចិត្ត​ចាប់ផ្តើម​បង្កើត​មុខរបរ​ដោយផ្ទាល់​ខ្លួន តាមរយៈ​ការដើរ​លក់​បង្អែម​ស្វាយ​ស្រស់ៗ ដើម្បី​រូបគេ​សន្សំ អាច​ទិញ​បាន PlayStation4 ១​ឈុត ដោយ​ពុំ​លើកដៃ​សុំ​លុយ​ឪពុកម្តាយ​របស់គេ​ឡើយ​។

​តាម​ការ​ឲ្យ​ដឹង រឿងនេះ​គឺ​ផ្តើមចេញ​នៅពេលដែល Danish បានស្នើ​សុំ​ឪពុកម្តាយ​របស់គេ​សម្រាប់​ឧបករណ៍​ហ្គេម (game console) ប៉ុន្តែ ឪពុកម្តាយ​បាន​ប្រាប់ថា រូបគេ​នឹង​ទទួលបាន ក្នុង​លក្ខខណ្ឌ​ប្រសិនបើ​ប្រឡង​ជាប់​លេខ​១​។ ប៉ុន្តែ ដោយ​តាំងចិត្ត​ថា នឹង​ស្វែងរក​វិធី​ផ្សេង ដើម្បី​ទទួលបាន game console សម្រាប់​ក្តី​ស្រ​ម៉ៃ​ចង់បាន​បំផុត​របស់ខ្លួន Danish ក៏បាន​សម្រេចចិត្ត​ទទួល​ការព្រលយ​ពាក្យ​របស់​ឪពុក គឺ​ការលក់​ទឹក​ស្វាយ​ជា​មុខរបរ ដើម្បី​រកប្រាក់​ដើរ​តាម​គន្លង​របស់​ម្តាយ​របស់គាត់​ដែល​សព្វ​ថ្ងៃជា​អ្នកលក់ jeruk mangga​។​

​នៅក្នុង​បទសម្ភាសន៍​មួយ បងស្រី​របស់ Danish ឈ្មោះ Sally Nur Dinie អាយុ ១៧ ឆ្នាំ បាន​និយាយថា​៖ «​ខ្ញុំ​ពិតជា​រំភើបចិត្ត​ខ្លាំងណាស់ ដែល​បានឃើញ​ប្រជាជន​ម៉ាឡេស៊ី​ជាច្រើន​បាន​គាំទ្រ និង​ជួយ​ទិញ​ទឹក​ស្វាយ​ប្អូនប្រុស​ខ្ញុំ កម្មង់​រហូតដល់ ១០០ ដប ក្នុង​មួយថ្ងៃ ទោះបី​យើងទាំងអស់គ្នា កំពុង​ឆ្លងកាត់​បញ្ហា​កូ​វីដ​១៩ យ៉ាងណា​» ។​

​នាង​បន្ថែមថា​៖ «​ពួកគេ​សុខចិត្ត​ជួយ​គាំទ្រ​អាជីវកម្ម​របស់​ប្អូន​ប្រុស​ខ្ញុំ​។ ហេតុនេះ ខ្ញុំ​មិនដឹង​មាន​ពាក្យពេចន៍​ត្រូវ​និយាយ​នោះទេ ក្រៅពី​ជូនពរ​ឲ្យ​ពួកគេ​មាន​សុខភាព និង​សុវត្ថិភាព​ជានិច្ច​។ សូម​អរគុណ​ច្រើន​» ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

×