វីដេអូមួយបានកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង និងពិសេសគឺធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះសំណើចស្ទើរដាច់ផ្ងារតែម្តង ចំពោះសកម្មភាពសមត្ថកិច្ចថៃ បើកប្រតិបត្តិការធម៌ក្តៅ ចុះដេញចាប់ក្រុមអ្នកញៀនល្បែង ក្នុងនោះមានផ្នែកក្រុមបុរសៗជល់មាន់ និងស្ត្រីៗលេងបៀរតាមផ្ទះ។
នៅក្នុងវីដេអូ គេបានឃើញសមត្ថកិច្ចបានឆ្មក់ចូលតាមទីកន្លែងល្បែងជាច្រើន និងដេញចាប់ក្រុមអ្នកញៀនល្បែងទាំងនោះ ឲ្យរត់បាតជើងសព្រាត ខ្លះគេចខ្លួនចូលសម្ងំក្នុងព្រៃ ចម្ការ និងខ្លះទៀត សម្ងំលាក់ខ្លួននៅទីកន្លែងដ៏គួរឲ្យហួសចិត្តបំផុត ដូចក្នុងក្រោមគ្រែជាដើម។
សម្រាប់អ្នកញៀនល្បែងផ្នែកស្រីៗ ក្នុងនោះមានតាំងពីអ្នកនៅផ្ទះ អ្នកលក់ដូរចាប់ហួយ អ្នកលក់ត្រី និងបូករួមទាំងពលករ ពោលគឺមានសព្វគ្រប់ប្រភេទតែម្តង។
សូមបញ្ជាក់ថា នេះមិនមែនជាវីដេអូសម្តែងអប់រំទេ តែនេះជាវីដេអូពិតៗ ដែលត្រូវបានគេកាត់តយកមកត្រូល ដើម្បីឲ្យបងប្អូនអ្នកប្រើប្រាស់អ៊ិនធឺណិតបានផ្ទុះសំណើច៕
ដោយ៖ លឹម ហុង