Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកបរ​មិន​ប្រកាន់​ស្តាំ​ទៅ​បុកគេ​លាន់​ដូច​រន្ទះ បណ្តាលឲ្យ​មាន​អ្នករង​របួស​ធ្ងន់​២​នាក់​

​ខេត្ត​ស្វាយរៀង​៖ បុរស​២​នាក់ រងរបួស​ធ្ងន់​បែកក្បាល​ហូរ​ឈាម​ពេញ​មុខ ដោយសារ​ការបើកបរ​មិន​ប្រកាន់​ស្តាំ​ជិះ​ចូល​ផ្លូវ​ខាងគេ​បញ្ច្រាស់ទិស​គ្នា​ពី​កើត​ទៅ​លិច បណ្តាល​ឲ្យ​បុក​ពេញ​ទំហឹង​តែម្តង​។ ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨ និង ៥០​នាទី លើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៦-១៥៧ ស្ថិតក្នុង​ភូមិ ត្រពាំង​ផ្លុង សង្កាត់ បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​ប្រភព​ព័ត៍មាន​ពី​កន្លែងកើតហេតុ​បាន​ឱ្យដឹងថា ៖ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​C125 ព៌ណ​ខ្មៅ ពាក់​ផ្លាក់លេខ​ស្វាយរៀង 1C-8167​បើកបរ​ដោយឈ្មោៈ ព្រាប ភារុន ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​កម្មករ​រោងចក្រ​រស់នៅ ភូមិ​ផ្លុក​ព្រីង ឃុំ​ពពែ​ត​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង (​មិន​ពាក់មួក​សុ​វត្ថ​ភាព​គ្មាន​កញ្ចក់​មើល​ក្រោយ​បើកបរ​ពី​កើត​ទៅ​លិច​លុៈម​ក​ដល់​ចំនុចកើតហេតុ​ខាងលើ​ក៏​បាន​បុក​ប៉ះ​និង​ម៉ូតូ​01​គ្រឿង សេរី 2015 ម៉ាក់​ហុងដា​C-125 ព៌ណ ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FK-5559 បណ្តាលឲ្យ​រងរបួស​ធ្ងន់​ចំណែក​អ្នកបើកប​រ​ម៉ូតូ ២០១៥ មានឈ្មោះ ម៉ែន ចំ​រ៉ុង ភេទ​ប្រុស​អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កម្មករ​រោងចក្រ​រស់នៅ​ភូមិ​ធ្លក​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត ខេត្ត​ស្វាយរៀង (​គ្មាន​ពាក់មួក​សុ​វត្ថ​ភាព មាន​កញ្ចក់​មើល​ក្រោយ​បើកបរ​ពី​លិច​ទៅ​កើត​) បណ្តា​ឲ្យ​រងរបួស​ធ្ងន់​។​

​បច្ចុប្បន្ន​ជន​រង​ទាំង​០២​នាក់ ត្រូវ​ក្រុមគ្រួសារ​បាន​បញ្ចួន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ​០១​និង​០១​នាក់ ទៀត​បញ្ជួន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ប្រទេស​វៀតណាម​។​

​មូលហេតុ អ្នកបើកបរ​ម៉ូតូ​ពី​កើត​ទៅ​លិច​មិន​ប្រកាន់​ស្តាំ​។ រី​ឯ​វត្ថុតាង​ទាំង​០២​គ្រឿង សមត្ថកិច្ច​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​៕​វ៉ៃកូ​

×