រូបភាពដ៏ស្រស់ៗស្អាត និងអស្ចារ្យខ្លាំងមែនទែន ភ្លើងពណ៌មាសចិញ្ចែងចញ្ចាចគ្របដណ្តប់ស្ពានឈើ នៃរមណីយដ្ឋានមួយ លាយឡំនឹងរូបភាពខ្លះនៅក្នុងប្រទេសកម្ពុជា ដែលផេកហ្វេសប៊ុកមួយ បានបញ្ជាក់បូករួមថា «មើលម៉ាភ្លែតស្មានតែស្រុកគេ តាមពិតមណ្ឌលគិរីយើងតើ ស្អាតណាស់» គឺមិនមែនជាការពិតនោះទេ ដែលតាមពិតនោះ រូបភាពនៃភ្លើងពណ៌មាសគ្របដណ្តប់ស្ពានឈើទាំងនោះ គឺស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
ទោះយ៉ាងណា រូបភាពស្ពានឈើស្រដៀងគ្នានេះ គឺក៏មានពិតផងដែរនៅក្នុងខេត្តមណ្ឌលគិរី ។ នេះបើតាមគណនីហ្វេសប៊ុក Ella Tiffany បានបង្ហោះឲ្យដឹងថា៖ «រមណីយដ្ឋានសមុទ្រឈើ – មណ្ឌលគិរី SeaForest Resort – Mondulkiri ទីតាំងការងារ: សមុទ្រឈើ ភូមិឡៅកា, សង្កាត់សុខដុម, ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី Covid ចប់លឿនៗទៅនឹងអាលទៅលេង»។
ឆ្លើយតបទៅព័ត៌មានមិនពិតខាងលើ ក្នុងនោះគណនីហ្វេសប៊ុកឈ្មោះ Laa To បានដាក់កប់ៗទៅកាន់ Admin ផេកហ្វេសប៊ុកនោះយ៉ាងដូច្នេះថា៖ «ស្មានតែស្រុកគេ តាមពិតស្រុកគេមែនតើ មុនដែលpostអីពិនិត្យមើលឲ្យច្បាស់ផងកុំចេះតែpostតែផ្តាស តាមពិតរូបនេះនៅឥណ្ឌូណេស៊ីទេ បើadminមិនស្គាល់ខ្មែរច្បាស់ គួតែទៅស្រាវជ្រាវឲ្យច្បាស់សិនចាំpost» ។ ខណៈអ្នកខ្លះទៀតថា ការផុសបំផ្លើសការពិតបែបនេះ គឺចង់ទទួលបានការចាប់អារម្មណ៍ប៉ុណ្ណោះ៕ ដោយ៖ លឹម ហុង