គូស្វាមីភរិយា១គូ បានកំពុងធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែគម្លាតរវាងអ្នកទាំងពីរខុសគ្នាប្រៀបដូចម៉ែនិងកូនទៅហើយ ដោយខាងកូនក្រមុំអាយុ ៦៥ ឆ្នាំ រីឯកូនកំលោះមានអាយុទើបតែ ២៤ ឆ្នាំ ប៉ុណ្ណោះ។
ពិតណាស់ មង្គលការគូស្វាមីភរិយាគឺកើតឡើងរវាងម្តាយចិញ្ចឹម និងកូនចិញ្ចឹម។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីឥណ្ឌូណេស៊ីម្នាក់ អាយុ ៦៥ ឆ្នាំ បានរៀបការជាមួយកូនកំលោះត្រូវជាកូនចិញ្ចឹមផ្ទាល់របស់គាត់ ដែលមានអាយុទើបតែ ២៤ ឆ្នាំ។
ស្ត្រីជាកូនក្រមុំបានប្រាប់ថា៖ «ខ្ញុំមិនមានចេតនារៀបការជាមួយគាត់នោះទេ ដំបូងឡើយ។ ខ្ញុំគ្រាន់តែប្រាប់គាត់ថា គាត់គួរតែរៀបការឆាប់ៗនេះដែរទៅ ព្រោះកូនស្រីបីនាក់របស់ខ្ញុំបានរៀបការរួចអស់ហើយ។» ។ គាត់បន្តថា «នៅពេលនោះ កូនប្រុសចិញ្ចឹមបានធ្វើឲ្យខ្ញុំស្រឡាំងកាំងតែម្តង ខណៈរូបគេបានឆ្លើយតបចង់រៀបការជាមួយខ្ញុំ» ។
ទោះយ៉ាងណា គាត់ពុំបានបដិសេធ និងទីបំផុត បានសម្រេចចិត្តទទួលយកកូនប្រុសចិញ្ចឹមធ្វើជាប្តី ដោយទទួលបានថ្លៃបណ្ដាការចំនួន 100.000 rupiah ស្មើនឹងប្រមាណ ៧ ដុល្លារ ប៉ុណ្ណោះ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ https://myc.com.my/)