Thursday, December 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់ទ្រាំ​ពុំបាន​! អ្នកភូមិ​នាំគ្នា​ដាំ​ដើមឈើ​កណ្តាលផ្លូវ​ចំអក​ទៅ​អាជ្ញាធរ ព្រោះ​ជាង​២​ឆ្នាំ​ហើយ ផ្លូវ​ប្រវែង​តែ​២​គីឡូម៉ែត្រ​សោះ​ធ្វើ​ពុំ​ចប់​

​អ្នកភូមិ​នៅក្នុង​ខេត្ត Buriram បាននាំគ្នា​ដាំ​ដើមឈើ​កណ្តាលផ្លូវ​មួយ​ខ្សែ ដែល​នៅតែ​កំពុង​បន្ត​សាងសង ។ មូលហេតុ ដោយសារ​ផ្លូវ​នេះ​ត្រូវ​ជួសជុល​មាន​ប្រវែង​តែ ២ គីឡូម៉ែត្រ ប៉ុណ្ណោះ តែ​បែរជា​ការសាងសង់​ចំណាយពេល​រហូតដល់​ជាង ២ ឆ្នាំ ហើយ​មិនទាន់​បញ្ចប់ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ត្រូវ​ក្នុងការ​ធ្វើដំណើរ​នៅលើ​ផ្លូវដីរ​ដេក​រដុប​ដ៏​លំបាក​។​

​អ្នកភូមិ​មកពី Ban Na Klang ជិត​ទីក្រុង​សំខាន់​នៃ​ខេត្ត Buriram បានដាក់​ពាក់​បណ្តឹង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ផ្លូវ​នេះ ដោយ​ពួកគាត់​បានលើកឡើង​ថា នេះ​គឺជា​ផ្លូវ​សំខាន់​មួយ​នៅក្នុង​តំបន់​ដែល​ប្រជាពលរដ្ឋ​ជាច្រើន ប្រើប្រាស់​ប្រចាំថ្ងៃ ប៉ុន្តែ ក្រុមហ៊ុន​សាង​សាង​មួយ បានបញ្ចប់​ត្រឹម​ប្រវែង ៤០០ ម៉ែត្រ ប៉ុណ្ណោះ ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ​។ ហេតុនេះ អ្នកភូមិ​នៅក្នុង​តំបន់​នោះបាន​សម្រេចចិត្ត​នាំគ្នា​ដាំ​ដើមឈើ​កណ្តាលផ្លូវ ដើម្បី​ចំអក​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។​

​អ្នកភូមិ​ជាង ២០០ នាក់ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា ផ្លូវ​នេះ​គឺរ​ដេក​រដុប​ខ្លាំងណាស់ ។ ហេតុនេះ វា​បង្ក​ឲ្យ​មាន​បញ្ហា​កាន់តែច្រើន​នៅពេល​សិស្សសាលា​ចូលរៀន ដែល​ពួកគេ​ត្រូវ​ប្រើប្រាស់​ផ្លូវ​នេះ​រាល់​ព្រឹកល្ងាច ដើម្បី​ទៅកាន់​សាលារៀន​របស់​ពួកគេ​នៅក្នុង​ទីក្រុង Buriram ។

​អ្នកភូមិ​ម្នាក់​ឈ្មោះ Kritsana Sangdee អាយុ ៣៩ ឆ្នាំ បាន​និយាយថា អ្នកភូមិ​មាន​បញ្ហា​ច្រើន​ក្នុងការ​ប្រើប្រាស់​ផ្លូវ​នេះ​។ ភូមិ​នេះ​មាន​ចំងាយ​តែ ១៣ គីឡូម៉ែត្រ ពី​ទីក្រុង Buriram ដូច្នេះ​ផ្លូវ​មិនអាក្រក់​ខ្លាំង បង្ក​ការលំបាក​ក្នុងការ​សាងសង់​ដល់​ថ្នាក់​យឺតយ៉ាវ​បែបនេះ​នោះទេ​។ អ្នកស្រុក​បានសម្រេច​ចិត្ត​ចេញមក​ប្តឹង​បណ្តាញសារព័ត៌មាន ជួយ​ផ្សព្វផ្សាយ ព្រោះថា​សាលារៀន​នឹង​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​ពួកគេ​សង្ឃឹមថា​មន្ត្រី​ពាក់ព័ន្ធ​នឹង​ដោះស្រាយ​បញ្ហា​នេះ មុនពេល​ឪពុកម្តាយ និង​សិស្ស​ត្រូវ​ប្រើប្រាស់​ផ្លូវ​។​

​លោក Bunthan Sangdee អាយុ ៥៥ ឆ្នាំ ប្រធានភូមិ Moo4 នៃ​ស្រុក Nong Tat បាន​បង្ហើប​ឲ្យ​ដឹងថា ផ្លូវ​ជាក់លាក់​នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​ភូមិ​ចំនួន​៤ ។ ហើយ​ផ្លូវ​នេះ​ត​ភ្ជាប់​ទៅកាន់​ទីក្រុង ។ រយៈពេល​ប្រហែល​២​ឆ្នាំ ហើយ ដែល​សាលាក្រុង Nong Tat បាន​នាំយក​ឧបករណ៍​មក​ជួសជុល​ផ្លូវ​នេះ​។ លោក​បន្តថា ក្រុមហ៊ុន​សាងសង់​បានចាប់ផ្តើម​សាងសង់​ផ្លូវ ហើយ​បន្ទាប់មក​ក៏​ស្រាប់​បាន​បាត់​ខ្លួន​ឈឹង បន្ទាប់ពី​បានបញ្ចប់​ការសាងសង់​បាន​ប្រវែង​ផ្លូវ​ត្រឹម ៤០០ ម៉ែត្រ ប៉ុណ្ណោះ​។ ហេតុនេះ អ្នកភូមិ​គ្មាន​ជំរើស ក្រៅពី​បន្ត​បើកបរ​លើផ្លូវ​កខ្វក់​ដ៏​គួរឱ្យខ្លាច ខណៈ​រដ្ឋាភិបាល​មូលដ្ឋាន​បាន​សម្ងំ​ស្ងាត់ឈឹង​ចំពោះ​បញ្ហា​នេះ​។ ហេតុនេះហើយ ទើប​ធ្វើ​ឲ្យ​អ្នកភូមិ​ក្តៅក្រហាយ ក៏​នាំគ្នា​យក​ដើមឈើ​មក​ដាំ​កណ្តាលផ្លូវ​នេះ​តែម្តង ដើម្បី​ឲ្យ​រដ្ឋាភិបាល​បានឃើញ និង​សង្ឃឹមថា សកម្មភាព​បែបនេះ​នឹង​ជួយ​រម្លឹក​ដល់​អាជ្ញាធរ​ឲ្យ​បញ្ចប់​ការងារ​កសាង​ផ្លូ​ុ​វ​នេះ​។

​លោក Narong Prapin អភិបាលក្រុង Nong Tat បាន​ថ្លែងថា ការកសាង​ផ្លូវ​ត្រូវបាន​បោះបង់ចោល​ដោយ​ក្រុមហ៊ុន​សំណង់​។ ក្រុមការងារ​បាន​រក​ឃើញ​អ្នកម៉ៅការ​ថ្មី ប៉ុន្តែ បន្ទាប់មក​ក្រុមហ៊ុន​ថ្មី​ហ្នឹង មិនបាន​ចូលមក​ដើម្បី​បំពេញ​កិច្ចសន្យា​នោះទេ​។ ប៉ុន្តែ​សាលាក្រុង​បាន​បន្ត​ទាក់ទង​អ្នកម៉ៅការ​នោះ ដែល​បាន​សន្យាថា​នឹង​បញ្ចប់​កិច្ចសន្យា​ក្នុង​រយៈពេល ១៥ ថ្ងៃ​។ អភិបាលក្រុង​រូបនេះ​ជឿជាក់ថា ផ្លូវ​នេះ​នឹងត្រូវ​ធ្វើឡើង​ឆាប់ៗ​នេះ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Sanook)

×