Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់ៗ​! អ្នកស្រី ទ្រី ដា​ណា បន្ថែម​សមាជិក​ថ្មី​១​គ្រឿង​ទៀត Roll Royce ស៊េរី​ឆ្នាំ​២០២០ តម្លៃ​កប់​ពពក​ជិត​១​លាន​ដុល្លារ (​វីដេអូ​)

spot_img

​ប្រិយមិត្ត​បាន​ស្គា​ល់ហើយ អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​លក់​មាស​ពេជ្រ​ដ៏​ល្បីឈ្មោះ និង​ជា​បុគ្គល​ក្នុងសង្គម​មួយរូប ដែលមាន​ទឹកចិត្ត​សប្បុរស​ធម៌ ដែល​តែងតែបាន​ជួយ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត និង​ជួប​បញ្ហា​ទុក្ខលំបាក​ផ្សេងៗ​ជាច្រើន​ផងដែរ​។​

​ជាមួយ​ភាពជោគជ័យ​មុខរបរ​ដែល​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​ដ៏​ច្រើន​លើសលប់ អ្នកស្រី ទ្រី ដា​ណា និង​ស្វាមី ត្រូវបាន​គេ​ចាត់ទុកថា ជា​គ្រួសារ​លំដាប់​អភិជន​ដ៏​លេចធ្លោ​មួយ ។

​និយាយ​ដោយឡែក ចំពោះ​ទ្រព្យសម្បតិ្ត​ជា​មធ្យោបាយ​សម្រាប់​ធ្វើដំណើ​រវិ​ញ គ្រួសារ​អ្នកស្រី ទ្រី ដា​ណា មាន​រថយន្ត​ស៊េរី​ទំនើប​ប្រភេទ Rolls Royce ដល់​ទៅ​២​គ្រឿង ដោយ​ថ្មីៗ​នេះ ស្វាមី​អ្នកស្រី​លោក ហ៊ា រិ​ទ្ធ បាន​បង្ហោះ​រូបភាព​យន្ត​ទើប​ទិញ​រថយន្ត Rolls Royce ដែលជា​សមាជិក​ថ្មី​ដ៏​ប្រណីត​១​គ្រឿង​ទៀត នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​លោក​បាន​សរសេរ​រៀបរាប់ថា​៖ «​ថ្ងៃនេះ​ថ្ងៃជា​វេលា​ល្អ នាំ​ស្រី​សរ​ចូល​ផ្ទះ សុំ​ឲ្យ​ហេង ហេង ល្បី​រន្ទឺ​NNP​អ្នក​គ្រប់ទិសទី​គោរព​រាប់អាន​។​»

​បើតាម​ប្រភព​ក្រៅផ្លូវការ​មួយ​ឲ្យ​ដឹង នោះ​រថយន្ត Rolls-Royce Cullinan ថ្មី​នេះ គឺជា​ស៊េរី​ទំនើប​បំផុត​ក្នុងចំណោម​លំដាប់ Roll Royce ដែល​អ្នកស្រី ទ្រី ដា​ណា ទើបបាន​បញ្ជា​ទិញ​ប្រមាណ ១០​ថ្ងៃមុន និង​ទើប​មកដល់​ថ្មីៗ​នេះ ហើយ ទ្រី ដា​ណា ក៏បាន​បង្ហាញមុខ​ចូលទៅ​ទទួលយក​សមាជិក​ថ្មី​កាលពី​ព្រឹក​ម្សិលមិញ​ពី​ហ្គា​រ៉ា​ស់​ធំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ ចំពោះ​តម្លៃ ប្រភព​មួយ​បាន​លួច​បង្ហើប​ថា​ប្រភេទ​រថយន្ត Rolls-Royce Cullinan គឺមាន​តម្លៃ​ប្រមាណ​ជាង ៩០ ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​៕

ដោយ​៖ លឹម ហុង​

spot_img
×