Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ពលកម្ម ក្នុង​វិស័យ​កសិកម្ម ធ្លាក់ចុះ​តែ ជាង​៣០​ភាគរយ​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០២០​នេះ​

​ភ្នំពេញ ៖ កម្ពុជា​ជា​ប្រទេស​កសិកម្ម តាំងពី​យូ​យារ​ណាស់​មកហើយ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​ពលរដ្ឋ​ខ្មែរ ប្រមាណ​៨០% ប្រកប​របរ​កសិកម្ម​នេះ​។ ប៉ុន្តែ​ដោយសារ​បច្ចេកវិទ្យា និង​ការប្រើប្រាស់​គ្រឿងយន្ត​ច្រើនឡើង ធ្វើ​ឲ្យ​កម្លាំង​ពលកម្ម​ក្នុង​វិស័យនេះ បន្ត​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។​

​យោងតាម​ស្ថិតិ ដែល​បង្ហាញ​ដោយ​មន្ត្រី​ក្រសួងកសិកម្ម នៅ​ឆ្នាំ​២០០៧ កម្លាំង​ពលកម្ម​កសិកម្ម​កម្ពុជា ធ្លាក់​ចុះមក​នៅត្រឹម ៦០% ហើយ​នៅ​ឆ្នាំ​២០១៧ គឺ​ធ្លាក់​ចុះមក​នៅត្រឹម ៤២% និង​នៅ​ឆ្នាំ​២០២០​នេះ កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម ធ្លាក់​ចុះមក​នៅត្រឹម​៣០%​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​សក្តានុពល​នាំចេញ​កសិផល​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ កម្លាំង​ពលកម្ម របស់​ប្រជាជន​កម្ពុជា ដែល​បម្រើ​ឲ្យ​វិស័យ​កសិកម្ម មានការ​ធ្លាក់ចុះ មក​នៅត្រឹម​ជាង ៣០​ភាគរយ​ប៉ុណ្ណោះ ដោយសារតែ​ការរីកចម្រើន និង​ភាព​សម្បូរបែប​នៃ​គ្រឿងយន្ត​កសិកម្ម​។​

​ការប្រើប្រាស់​កម្លាំង​គោ​-​ក្របី នៅក្នុង​វិស័យ​កសិកម្ម បាន​ធ្លាក់ចុះ ខណៈ​ការ​ភ្ជួរ​រាស់​ដាំ​ដុះ​ដំណាំ​ស្រូវ​រដូវវស្សា ដោយ​គ្រឿងយន្ត​កសិកម្ម មាន​រហូតដល់​ជាង ៩៦%​។​

​គួរ​ជម្រាប​ថា ក្នុង​ឆ្នាំ​២០១៩ កន្លងទៅ ការនាំចេញ​ផលិតផល​ដំណាំ​កសិកម្ម​ផ្លូវការ សម្រេចបាន​ចំនួន​ជាង​៤,៨៧​លាន​តោន កើនឡើង​១៣,២០% ធៀប​នឹង​ការនាំចេញ សម្រេចបាន​ក្នុង​ឆ្នាំ​២០១៨​។ ការនាំចេញ​ផលិតផល​សំខាន់ៗ រួមមាន​៖ អង្ករ​, ចំណិត​ដំឡូង​មី​ក្រៀម , ដំឡូង​មី​ស្រស់ , ម្ស៉ៅ​ដំឡូង​មី​, គ្រាប់ស្វាយចន្ទី​, ផ្លែ​ចេក​ស្រស់​, គ្រាប់ពោត​, សណ្តែកបាយ​, សណ្តែកសៀង​, ម្ទេស​ស្រស់​, ម្រេច , ផ្លែស្វាយ​ស្រស់ និង​ដំណាប់​ស្វាយ​ជាដើម​៕

​ដោយ​៖CEN


×