សកម្មភាពនៃការធ្វើបុណ្យដាក់ទានមួយ បែរជាបង្កឲ្យមានការរិះគន់ទៅវិញ ព្រោះតែរូបភាពនោះ មើលទៅមិនខុសអ្វីពីការបាចចំណីឲ្យមាន់ទាស៊ីនោះទេ។
តាមរយៈវីដេអូ យើងបានគេឃើញភាគច្រើនជាក្មេង លាយឡំនឹងមនុស្សចាស់ដែលជាអ្នកក្រីក្រ បានប្រមូលផ្តុំដង្ហើមលុយគ្នាដូចហ្វូងសត្វ ពីការបាចលុយដាក់ទានពីខាងលើ ដែលពិបាកភ្នែកមើលខ្លាំងបំផុត ព្រោះថា ការដណ្តើមបែបនេះធ្វើឲ្យមានការប៉ះទង្គិចគ្នា ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ឬ ការចងកំហឹងដាក់គ្នាទៀតផង។
ជាមួយនឹងរូបភាពដ៏អាក្រក់មើលនេះផងដែរ មនុស្សជាច្រើនបានរិះគន់ថា នេះជាទង្វើនៃការដាក់ទានបែបប្រមាថ មិនមែនជាអំពើនៃការធ្វើបុណ្យដោយចិត្តជ្រះថ្លានោះទេ និងបានសាងអំពើបាបមកវិញប៉ុណ្ណោះឯង ព្រោះថានេះជាការដាក់ទានមិនស្មើភាពឲ្យមានការក្តៅក្រហាយ។
ចំពោះសកម្មភាពនៃការដាក់ទានដ៏មិនសមរម្យនេះ ក្នុងនោះតារាហ្វេសប៊ុកស្រីស្អាតកំពង់សោម «ទេព សូលីដា» បានដាក់ឲ្យយ៉ាងដូច្នេះថា៖ «នៅស្រុកខ្មែរពួកអ្នកមានគឺធ្វើបុណ្យបែបហ្នឹងមែនបងប្អូន? បងប្អូនជួយពិចារណាតាមការគួរ
ខ្ញុំចង់និយាយថារូបភាពនេះវាពិតជាអាក្រក់មើលណាស់ បើចែកជូនតាមលេខរៀងទៅលុយមិនគ្រប់មែន ហ៉ឺម.. បែបគេគិតថាគេមាន គេធ្វើអីក៏សមដែរមើលទៅ ថាមិនចង់រិះគន់ទេ តែមើលទៅវាដូចជាហួសហេតុពេក ពិតពិបាកភ្នែកមើលណាស់ ។ ប្រភពពីហ្វេសប៊ុក បើបងប្អូនដឹងប្រភពច្បាស់នៅវត្តណា ស្រុកណា? ជួយ Comment ប្រាប់ផង» ៕
ដោយ៖ លឹម ហុង