Thursday, December 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាំ​ប៉ា​យូរពេក កូនស្រី​កំព្រាម្តាយ​សរសេរ​សំបុត្រ​ផ្តាំ​ផ្ញើទុក មុនពេល​ចូល​កេង ឪពុក​មកដល់​ផ្ទះ​វិញ​ពី​ចុះ​អនុវត្ត​កត​ព្វ​កិច្ច​សន្តិសុខ​ពេលយប់ ឃើញ​ហើយ​អួលដើមក​!

ភ្នំពេញ៖ ពាក្យពេចន៍​ផ្តាំផ្ញើ​មួយ​ពី​កូនស្រី មុនពេល​ចូល​កេង សរសេរ​ទុក​ជូន​ឪពុក​ជា​មន្ត្រីប៉ូលិស​ម្នាក់ ក្រោយ​វិលត្រឡប់​ពី​ចុះ​បំពេញការងារ​សន្តិសុខ​ពេលយប់ បានធ្វើ​ឲ្យ​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម​ក្តុកក្តួល​រំជួលចិត្ត ស្ទើរ​ស្រក់​ទឹកភ្នែក​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​បងប្រុស​ប៉ូលិស​ខាងលើ​ដែលមាន​ឈ្មោះ Mech Phy Run ដែលជា​បុរស​ពោះម៉ាយ មិនដឹងថា​ប្រពន្ធ​របស់គាត់​ស្លាប់ចោល ឬ ក៏​បែកបាក់​គ្នា​យ៉ាងណា តែ​បា​នប​ន្យ​ល់​ទុក​កូនស្រី​ជាទី​ស្រឡាញ់​ម្នាក់​នៅ​ជាមួយ​គាត់ បាន​សរសេរ​រៀបរាប់​ពី​សំបុត្រ​ផ្តាំផ្ញើ​របស់​កូនស្រី​ទាំង​អារម្មណ៍​អួ​ង​ដើម​កថា​៖ «​មកពី​ចុះ​ជាតិ​ស្រវឹង​វិញ​កូនស​សេរ​សំបុត្រ​ទុក​ឲ្យ មាន​អារម្មណ៍​ថា​នឹក​ដល់​ម្តាយ​របស់​កូន មិនគួរ​កូន​កើតមក​កំព្រា​សោះ​» ។​

​គាត់​ក៏បាន​ឲ្យ​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម​បានដឹងថា ពុំមែន​តែ​កូនស្រី​របស់គាត់​ទេ ដែល​កំព្រាម្តាយ គឺមាន​កូនក្មួយ​របស់​គាត់​៣​នាក់​ទៀត ក៏​កំព្រា​ដូចគ្នា​ដែរ គឺ​សុទ្ធតែជា​ក្មេង​អភ័ព្វ​។ ហើយ​កូនស្រី​របស់គាត់​ម្នាក់នេះ កំព្រាម្តាយ​តាំងពី​នាង​មាន​អាយុ ៣ ឆ្នាំ មក​ម្លេះ​៕

ដោយ​៖ លឹម ហុង​


×