Thursday, December 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំ​បានទេ​? ក្មេងប្រុស​សំឡេង​ដូច សុខ ពិសី ល្បី​ឆ្នាំ​២០១៦ ពេលនេះ​អូន​ធំ​ហើយ រីឯ​សម្រស់​វិញ​ពិតជា​ស្អាត​ខ្លាំងណាស់ (​វីដេអូ​)

​ភ្នំពេញ​៖ ជឿជាក់ថា ប្រិយមិត្ត​ជាច្រើន ប្រហែលជា​នៅចាំ​បាន​ហើយ ក្មេងប្រុស​ម្នាក់​ឈ្មោះ ធី (​ហៅ​អា​សី​) ដែលមាន​សំឡេង និង​ច្រៀង​ពីរោះ​ដូច​ទៅនឹង​តារាចម្រៀង​កញ្ញា សុខ ពិសី អ៊ីចឹង ដែល​បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​មែនទែន កាលពី​ឆ្នាំ​២០១៦ កន្លងមក​។​

​ទោះយ៉ាងណា ក្រោយ​បាត់​មុខ​ល្បី​មួយរយៈ​ធំ ពេល​ថ្មីៗ​នេះ អតីត​របស់​ក្មេងប្រុស​រូបនេះ​បានធ្វើ​ឲ្យ​គ្រប់គ្នា ជា​ពិ​សេ​ហ្វេ​នៗ​ផ្ទុះ​ការភ្ញាក់ផ្អើល​ជាថ្មី ក្រោយ​បានឃើញ​រូបគេ​ធំ​ពេញរូបពេញរាង ជាពិសេស​នោះបាន​ប្រែ​ទៅជា​មនុស្ស​ស្រី​ដែលមាន​សម្រស់​ស្រស់ស្អាត​ប្លែក មើល​សឹងតែ​មិន​ស្គាល់​តែម្តង​។​

​យ៉ាងណាមិញ វត្តមាន​ជាមួយ​មុខមាត់​ថ្មី​ស្ទើរ​ពុំ​ជឿ​នឹង​ភ្នែក​របស់​សី គឺ​បានធ្វើ​ឲ្យ​ផ្ទះការ​ចាប់អារម្មណ៍​បន្ទាប់ពី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Make Over បាន​បង្ហោះ​រូបភាព​អតីត និង​រូប​បច្ចុប្បន្ន​របស់ ធី ហៅ​សី ឲ្យ​ឃើញ ដោយ​ព្រមទាំង​ភ្ជាប់​សារ​បញ្ជាក់​យ៉ាងខ្លី​ថា​៖ «​អា​សី​ធំ​ហើយ​! សម្រស់​អូន​ក៏​ប្តូរ​ច្រើន​ដែរ​!» ។​

​ជាក់ស្តែង ថ្មីៗ​នេះ​ផងដែរ​នៅ​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​មួយ ពិសី​តូច បាន​និយាយថា ពេលនេះ​រូបគេ​បាន​ក្លាយជា​ស្រី​បាន​ពាក់កណ្តាល​ហើយ ដោយ​ថ្មីៗ​នេះ​ទើប​កែ​ដើមទ្រូង​រួច ប៉ុន្តែ ល្វែង​ខាងក្រោម​នៅ​ជា​ប្រុស​នៅឡើយ​។ ទោះយ៉ាងណា ពិសី​តូច​ទី​២ ក៏បាន​បញ្ជាក់ថា នឹងត្រូវ​ប្តូរ​ភេទ​ទៅជា​ស្រី​ពេញលេញ​ឲ្យ​បាន​ឆាប់ៗ​ខាងមុខនេះ​នៅក្រៅ​ប្រទេស ប្រសិនបើ Covid-19 ពុំ​រាំងស្ទះ​៕ ដោយ​៖ លឹម ហុង​


×