Thursday, December 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! ថៅកែ​ក្រុមហ៊ុន ដុក​ទ័​រ​សុខភាព និង​សម្រស់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុងករណី​រំលោភ​លើ​សេចក្តីទុកចិត្ត និង​លក់​ឡេ​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​ប្រើ (​វីដេអូ​)

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ កន្លងទៅនេះ ក្រុមការងារ CEN បានធ្វើ​បទសម្ភាសន៍​ជាមួយ​ស្ត្រី​អ្នកលក់​ឡេ​តាម​អន​ឡាញ​មួយក្រុម ដែល​ពួកគាត់​កើតទុក្ខ​មិន​សុខចិត្ត ចំពោះ​ម្ចាស់​ក្រុមហ៊ុន ដុក​ទ័​រ​សុខភាព និង​សម្រស់ ដែល​លក់​ផលិតផល​ឲ្យ​ពួកគាត់​គ្មាន​គុណភាព និង​មិន​ទទួលខុសត្រូវ នៅពេល​មាន​បញ្ហា​កើតឡើង ពោលគឺ​ដល់ត្រើយ​សើយ​គូទ​តែម្តង​។ ហេតុនេះ ពួកគាត់​ដែលជា​អ្នករងគ្រោះ​ផងដែរ បានសម្រេច​ចិត្ត​មក Live វីដេអូ​ផ្ទាល់ ដើម្បី​ទាមទារ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​នេះ​ដែលមាន​ឈ្មោះ អ៊ូច លក្ខិណា ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ទទួលយក​ទំនិញ​របស់ខ្លួន​វិញ និង​សងលុយ​ត្រឡប់​ឲ្យ​ពួកគាត់​វិញ​ផងដែរ​បន្ទាប់ពី​ផលិតផល​ទាំងនោះ ត្រូវបាន​រកឃើញថា​មាន​បញ្ហា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។​

​ដោយឡែក ថ្មីៗ​នេះ ម្ចាស់​ក្រុមហ៊ុន ដុក​ទ័​រ​សុខភាព និង​សម្រស់ គ្មាន​ទំនួល​ខុសត្រូវ​ខាងលើនេះ ត្រូវបាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន របស់​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ករណី​រំលោភ​លើ​ទំនុកចិត្ត ទៅលើ​ម្ចាស់​ក្រុមហ៊ុន EAMLO Import & Export Co.Ltd ដែលជា​ក្រុមហ៊ុន ចែកចាយ និង នាំចូល​ផ្តាច់មុខ នូវ​ផលិតផល ទុយោ​ទឹក ម៉ាក ស្ពឺ​ន និង ប្រូ​ហ្វី​ត ពី​រោងចក្រ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ព្រមទាំង​ត្រូវបាន​ចោទប្រកាន់​ក្នុងករណី​នាំ​ផលិតផល​ឡេ យកមក​លក់​ចែកចាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ជាក់ស្តែង​រួចហើយ​។​

​យោងតាម​ដីកា​បង្គាប់​នាំខ្លួន ជនសង្ស័យ​ឈ្មោះ អ៊ូច លក្ខិណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ ០៣ ផ្លូវ ស៊ី ( C ) ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ៩​យប់ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២០ នៅ​ម្តុំ​វិមានឯករាជ្យ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពុំមែន​តែ​ត្រូវបាន​ចោទប្រកាន់​ចំពោះ​ការរំលោភ​លើ​សេចក្តីទុកចិត្ត​មួយ​ករណីនេះ​ទេ គឺធ្វើឡើង​ទៅលើ​បុគ្គល​ផ្សេងៗ​ទៀត ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាល​អំឡុង​ឆ្នាំ​២០១៩​។​

​បើតាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា យោងតាម​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ ឡូ ឬ​ទ្ធី​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ម្ចាស់​ក្រុមហ៊ុន ឈ្មោះ EAMLO Import & Export Co.Ltd បាន​រៀបរាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អ៊ូច លក្ខិណា​មាន​បក្ខពួក ២​នាក់ ទៀត ទី ១ ឈ្មោះ ណៃ វិទូ​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ អាសយដ្ឋាន​បច្ចុប្បន្ន​ផ្ទះ​លេខ ២១៤ ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​ទី ២ ឈ្មោះ ម៉ែន​មនោ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ អាសយដ្ឋាន​បច្ចុប្បន្ន​នៅ ក្រុមហ៊ុន ហ៊ួ​ត ជា ផ្លូវ​លេខ ១៩២៨​ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ដើមបណ្តឹង​បានបញ្ជាក់​ថា ជនសង្ស័យ​ទាំង ៣​នាក់ គឺជា​បុគ្គលិក​របស់​ជនរងគ្រោះ ចូល​បម្រើ​ការងារ ពីរ​បី​ឆ្នាំ​មកហើយ ។ ប៉ុន្តែ​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការបំពេញ​មុខងារ ពួកគេ​បានចាប់ផ្តើម​សកម្មភាព​ប្រព្រឹត្ត​បទល្មើស ចាប់តាំងពី​អំឡុង​ខែមេសា ឆ្នាំ​២០១៩ ដោយ​ធ្វើការ​អូសទាញ ញុះញង់​បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់​ឲ្យ​ឈប់​ធ្វើការ រហូត​អូសទាញ​អតិថិជន​ធំៗ​ជាច្រើន ដូចជា​៖ គម្រោង បុរី​សង្ឃឹម​ថ្មី បុរី ចតុមុខ ស៊ី​ធី ដេប៉ូ ពៅ កន និង អតិថិជន​ផ្សេងៗ​ទៀត ឲ្យ​បញ្ឈប់​ការបញ្ជាទិញ​ទំនិញ​ពី​ក្រុមហ៊ុន​របស់គាត់​ថែមទៀត​។​

​មិន​ត្រឹមតែ​ប៉ុណ្ណឹង បុគ្គល​ទាំង​៣​នាក់​នេះ មានចិត្ត​ទុចរិត​បាន​ព្រួត​ដៃ​គ្នា ប្រើល្បិច​កល់​គ្រប់បែបយ៉ាង​ជាច្រើន​ទៀត គោលបំណង​ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​របស់​ជនរងគ្រោះ​ដួលរលំ ហើយ​ពួកគេ​អូសទាញ​អតិថិជន​ទាំងអស់ ឲ្យ​មក​ទិញ​ទំនិញ​ទាំងនោះ នៅ​ក្រុមហ៊ុន​របស់​ពួកគេ ឈ្មោះ​ដុក​ទ័​រ សុខភាព និង​ស​ម្រ​ប់ ដោយមាន​ឈ្មោះ អ៊ូច លក្ខិណា និង ប្រពន្ធ ណៃ មួយ​អ៊ី​ម ជា​ប្រធាន​ក្រុមហ៊ុន​មួយ​នេះ​។​

​ដោយឡែក​មួយ​ករណីនេះ​ទៀត បុគ្គល​ជា​ម្ចាស់​ក្រុមហ៊ុន ដុក​ទ័​រ​សុខភាព និង​សម្រស់ នេះ​ក៏​រង​នូវ​បណ្ដឹង​ពី​អតិថិជន ដែលជា​សាខា​ចែកចាយ​ផលិតផល​ឡេ នាំយក​មកពី​ប្រទេស​ជប៉ុន នៅតាម​បណ្តា​ខេត្ត​ផងដែរ ដោយសារតែ​ផលិតផល​ទាំងអស់នោះ ពេល​អតិថិជន​ទិញយក​ទៅប្រើ គឺ​ប៉ះពាល់​ស្បែក​រមាស់​ឡើង​កន្ទួល​ជាដើម ជាក់ស្តែង អ្នកលក់​ផ្ទាល់​ក៏​ប្រើ​ទៅ​មាន​បញ្ហា​បែបនេះ​ផងដែរ​៕ ដោយ​៖ លឹម ហុង​

 

×