Thursday, December 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! ចោរប្លន់​ម៉ូតូឌុប​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន​ហើយ និង​វីដេអូ​កាមេរ៉ា មុន​ពេលធ្វើ​សកម្មភាព​ប្លន់​សម្លាប់ (​វីដេអូ​)

​ភ្នំពេញ​៖ ពូ​រត់​ម៉ូតូ​ម្នាក់ ដែល​បាន​ស្លាប់​ដោយសារ​ចោរប្លន់​ម៉ូតូ​ពេលយប់​នៅ​វាលស្រែ​ស្ងាត់ បាន​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន ពិសេស​អ្នក​ស្គាល់​ច្បាស់ បាន​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជា​ពន់ពេក និង​ផ្ទុះ​កំហឹង​ទៅនឹង​ចោរ​យ៉ាង​ខ្លាំងក្លា​បំផុត ព្រោះថា គាត់​ជា​មនុស្ស​ម្នាក់​គួរ​ឲ្យ​គោរព​ស្រឡាញ់ ស្លូតបូត និយាយ​ពាក្យសម្តី​គោរព​សូម្បីតែ​ជាមួយ​ក្មេងៗ​។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ស៉ឹ​ង ភក្ដី នៅវេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ បាន​បង្ហោះ​រូបភាព​ពី​ទិដ្ឋភាព​សព​ពូ​ម៉ូតូឌុប​ឈ្មោះ យុន ត្រូវបាន​ចោរ​សម្លាប់​នៅក្នុង​ទឹក​ស្រែ​ក្បែរផ្លូវ និង​សរសេរ​រៀបរាប់​ទាំង​ក្តី​ស្រណោះ​អាណិតអាសូរ​ថា​៖ «​គាត់​ស្លាប់​ហើយ កំពូល​អ្នករត់ម៉ូតូឌុប​នៅ​ឃុំ​ច្រេស ដល់ទី​ណា​ក៏​គាត់​ទៅ​ដែរ គាត់​ជា​មនុស្ស​សុភាព សូមបីតែ​និយាយ​ជា​ក្មេង ក៏​គាត់​ដោះ​មួក​និយាយ​ជាមួយ និយាយ​រួម​ពាក្យសម្ដី​ដែរ​គាត់​និយាយ​គឺ​ផ្អែម​តែម្ដង ស្រណោះ​ពាក្យសម្ដី​ដែរ​និយាយ​សួរ​ខ្ញុំ​ណាស់​ពូ (​លោកគ្រូ​អញ្ជើញ​ទៅណា លោកគ្រូ​ពិសា​បាយ​នៅ លោកក្មួយ​សុខ​សប្បាយ​ជា​ទេ )​អ្នក​ដែរ​ស្គាល់​គាត់​គឺ​ដឹង​ហើយ (​សោកស្ដាយ​ណាស់​ពូ យុន​)​គាត់​ស្លាប់​ដោយសារ​ចោរប្លន់ នៅ​ចំណុច​ភូមិ​ចំបក់​ជ្រុំ ឃុំ​ច្រេស ស្រុក​មេសាង ខេត្តព្រៃវែង​» ។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០ គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល​ក៏បាន​បង្ហោះ​បញ្ជាក់ថា ចោរ​ដែល​បាន​ប្លន់​សម្លាប់​ពូ​ម៉ូតូឌុប​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ បន្ទាប់ពី​ស្គាល់​អត្តសញ្ញាណ​តាមរយៈ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព នៅ​ហាង​មួយកន្លែង ដែល​គាត់​បាន​ឌុប​ជនល្មើស​ចូល មុនពេល​ចាកចេញ​មកវិញ​ប្លន់​សម្លាប់​។

ជុំវិញករណីនេះ បើតាមសមត្ថកិច្ចស្រុកមេសាង បានឲ្យដឹងថា មានករណីប្លន់ ស ម្លា ប់ យកម៉ូតូ១គ្រឿង ម៉ាក C១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខពីជនរងគ្រោះ ឈ្មោះ ភី យុន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិព្រេជ ឃុំច្រេស ស្រុកមេសាង ជាអ្នករត់ម៉ូតូឌុប កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ។ តែទោះយ៉ាងណា ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការតាមស្វែងរក និងចាប់ខ្លួនជនល្មើសបាន នៅវេលាម៉ោង ២១ និង ១៥ នាទី ថ្ងៃទី២២ ខែមិថុនា ។

ជនសង្ស័យមានឈ្មោះ បាន កាន អាយុ៣០ឆ្នាំ រស់នៅភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ត្រៀមបញ្ជូនឡើងតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដោយ​៖ លឹម ហុង​

ទស្សនាវីដេអូ => (Video)

×