Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ប្រហែស​ជាមួយ​លោក​ស្វា​! ប្រយ័ត្ន​ជួប​រឿង​ដូច​នាង សំណាង​ហើយ​ចេះ​រកឃើញ​….

​នារី​ជនជាតិ​ថៃ​ម្នាក់​អាយុ ២៣ ឆ្នាំ បាន​រន្ធត់ចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​ស្វា​១​ក្បាល​បាន​លួច​យក​ខ្សែក​មាស​របស់​នាង ខណៈ​នាង​កំពុង​ស្វែងរក​វា​ទាំង​ក្តី​អស់សង្ឃឹម នៅក្នុង​តំបន់​ទេសចរណ៍ Khao Sammuk ស្ថិតនៅក្នុង​ខេត្ត ឈុន​បូរី កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ ។

​កាសែត​ជា​ភាសា​ថៃ baansuann បាន​រាយការណ៍​ថា ក្រុម​អ្នកស្ម័គ្រចិត្ត បានធ្វើការ​ឆែកឆេរ​ពេញ​ក្នុង​តំបន់ និង​ទីបំផុត​រកឃើញ​ខ្សែក​មួយ​ខ្សែ​នៅ​ខាងក្រោម​ដើមឈើ​១​ដើម ហើយ​នារី​ដែល​បាត់​របស់​ឈ្មោះ Erin Niamtang បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​ជួយ​ស្វែងរក​ផងដែរ​។​

​នាង​បាន​និយាយថា​៖ «​ខ្ញុំ​បានដាក់​កា​តាប​ស្ពាយ​របស់ខ្ញុំ នៅលើ​តុ​ក្រោម​ដើមឈើ ហើយ​បាន​ដើរលេង​ជាមួយ​មិត្តភក្តិ​របស់ខ្ញុំ​។ តែ​ខ្ញុំ​មិន​នឹកស្មានថា សត្វ​ស្វា​នឹង​ឆែកឆេរ​កាតា​ប​ខ្ញុំ ហើយ​យក​ខ្សែក​មាស​របស់ខ្ញុំ​បែបនេះ​ទេ​»​។​

​ក្រោយ​ហេតុការណ៍​នេះ​បាន​កើតឡើង មន្ត្រី​ទេសចរណ៍ Khao Sammuk បានចេញ​ការព្រមាន​ដល់​ភ្ញៀវទេសចរ​អំពី​សត្វ​ស្វា​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ baansuann)​

×