ភ្នំពេញ៖ បុរសម្នាក់បានបង្ហាញអាការប្រកាច់យ៉ាងសាហាវ មិនដឹងថាគាត់វេទនាយ៉ាងណានោះទេ មុនពេលដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីគាត់ត្រូវសត្វឆ្កែខាំ ដោយពុំបានទៅចាក់វាក់សាំងការពារ ព្រោះយល់ឃើញថារបួសតិចតួច។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២ ស្ថិតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្រោយបានឃើញហេតុការណ៍នេះ មានបងប្អូនជាច្រើនដែលធ្លាប់ជួប បាននិយាយថា ករណីដូចនេះបានកើតឡើងច្រើននាក់ហើយ ដោយក្នុងនោះអ្នកខ្លះស្លាប់ បន្ទាប់ពីត្រូវឆ្កែខាំបានរយៈពេល ២ ខែ រីឯខ្លះទៀត មិនដល់១ខែផង ដោយសារតែពុំបានទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្កែឆ្កួត។
ទាក់ទងនឹងករណីនេះផងដែរ ក្នុងនោះអ្នកលេងហ្វេសប៊ុកម្នាក់ បានណែនាំឲ្យគ្រប់គ្នាមានការប្រុងប្រយ័ត្ន និងប្រាប់ឲ្យដឹងថា ពេលឆ្កែខាំក្នុងអំឡុង ៧២ ម៉ោង នោះបងប្អូនត្រូវតែទៅចាក់ថ្នាំការពារ ទោះឆ្កែនោះមិនឆ្កួតក៏ដោយ បើហួសពេលនេះ ជំងឺពិសឆ្កែ អាចសម្លាប់អ្នកបានយ៉ាងសាហាវ គ្មានថ្នាំអ្វីព្យាបាលឲ្យជាសះស្បើយបានឡើយ ដែលមានន័យថា គ្មានឡានពេទ្យណាដឹកយកទៅសង្គ្រោះបានទេ៕ ដោយ៖ លឹម ហុង