Saturday, October 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​ទៅ​បុក​គោ ស្លាប់​ម្នាក់ របួស​ម្នាក់ និង ងាប់​គោ​១​ក្បាល​

បន្ទាយមានជ័យ ៖ រ​ម៉ូតូ​២​គ្រឿង បាន​បើក​ទៅ​បុក​គោ កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​អូរ​អំពិល ឃុំ​ទួល​ឡ​ពង្រ ស្រុក​ម៉ាឡៃ​ខេត្ត បន្ទាយមានជ័យ បណ្តាល​អោយ​គោ​ក៏​ងាប់ មនុស្ស​ក៏​ស្លាប់ និង​របួស​។​

​លោក​បេន សំអាត អធិការនគរបាល​ស្រុក​ម៉ាឡៃ​អោយដឹងថា ៖ មាន​ម៉ូតូ​២​គ្រឿង ៖ ១​ម៉ាក MSX ណព៌​ខៀវ​-​ខ្មៅ ស៊េរី​ឆ្នាំ ២០១៦ គ្មាន​ស្លាក​លេខ បើក​ដោយ​ឈ្មោះ កង ភឿន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ និង ២​មាន​ឈ្មោះ​កង គង់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ បើក​ម៉ូតូ​ម៉ាក កា​វ៉ា​សា​គី (kawasaki) សេរី​ឆ្នាំ ២០១៨ ពណ៌​ក្រហម​ខ្មៅ ពាក់​ស្លាក​លេខ 1N-7828 ។ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត បន្ទាយមានជ័យ​។ ម៉ូតូ​ទាំង ២​គ្រឿង បាន​បើក​ពី​មុខ​និង​ក្រោយ​គ្នា​ក្នុង​ល្បឿន​លឿន ពី​លិច​ទៅ​កើត លុះ​បើក​មកដល់​ចំណុច​កើតហេតុ​នោះ ស្រាប់តែ​មាន​សត្វ​គោ​១​ក្បាល​ដើរ​ឆ្លើង​កាត់​ផ្លូវ​។ ម៉ូតូ​ទាំង ២​គ្រឿង​ក៏​បុក​គោ​ដែល​កំពុង​ដើរ​ឆ្លងថ្នល់ បណ្តាលឲ្យ​របួស​ធ្ងន់​ទាំង​២​នាក់​។ ក្រោយមក​បាន​ស្លាប់​ម្នាក់​។ ជនរងគ្រោះ​ត្រូវបាន​បងប្អូន​ដឹកយក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក ក្រុង​ប៉ោយប៉ែត​។ ចំណែក​ម៉ូតូ​និង​សត្វ​គោ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យក​ទៅ​រក្សារ​ទុក​នៅ​ប៉ូលិស​ប៉ុស្តិ៍​ទួល​ពង្រ​៕ ដោយ ៖ បន្ទាយ

×