ប្រភពពី Yonhap កាលពីថ្ងៃទី ២៧ ខែមករា បានដកស្រង់សម្តីរបស់មន្ត្រីគណៈកម្មាធិការ Pyeongchang ឲ្យដឹងដឹងថា “ក្រុមគាំទ្ររបស់កូរ៉េខាងជើង បានយល់ព្រមដោយពុំត្រឹមគាំទ្រដល់កីឡាករកូរ៉េខាងជើងប៉ុណ្ណោះទេ ពួកគេនឹងគាំទ្រដល់ក្រុមកីឡាករ កូរ៉េខាងត្បូងថែមទៀតផង”។
តាមនោះក្រុមអ្នកគាំទ្រ ត្រូវបានប្រសិទ្ធនាមថា ៖ “ទ័ពសម្រស់កូរ៉េខាជើង” បានយល់ព្រមចូលរួមបណ្តាព្រឹត្តិការណ៍មានវត្តមានរបស់កីឡាករកូរ៉េខាងត្បូង។ ពួកគេនឹងចូលរួមពិធីបើកសម្ភោធ ពិសេសគឺការប្រកួតក្រុមវាយកូនបាល់លើទឹកកក ចម្រុះរវាងកូរ៉េទាំង២”។
កីឡាករបាល់ទះកូរ៉េខាងជើង គ្រវីដៃ ស្វាគមន៍ក្រុមអ្នកគាំទ្រកូរ៉េខាងជើង
គួររំលឹកថា ពីដើមខែនេះ (មករា ២០១៨) កូរ៉េទាំង ២ បានព្រមព្រៀងជាប្រវត្តិសាស្ត្រ គ្រាដែលក្រុងព្យុងយ៉ាង បានយល់ព្រមឲ្យក្រុមអ្នកទាំង ២៣០នាក់ ក្នុងនោះមានទាំងអ្នកសិល្បៈមកកាន់ Pyeongchang (កូរ៉េខាងត្បូង) ដើម្បីចូលរួមអូឡាំពិក។
ព្យុងយ៉ាងក៏យល់ព្រមឲ្យកីឡាករវាយកូនបាល់លើទឹកកករបស់កូរ៉េខាងត្បូង ១២នាក់ ចូលរួមក្នុងក្រុមដែលមាន ២៣នាក់ ដើម្បីប្រកួតក្នុង អូឡាំពិកនេះ។
គេរំពឹងថា ក្រុមអ្នកគាំទ្រមកពីកូរ៉េខាងជើង ដែលសុទ្ធសឹងជា “កំពូលសម្រស់” ប្រាកដជាធ្វើ “ព្យុះធ្វើភ្លៀង” នៅក្នុងការប្រកួត ដែលមានវត្តមាន “កូរ៉េ”។
អ្នកវិភាគវាយតម្លៃថា ការជ្រើសសំរាំងសុទ្ធសឹងស្រីស្អាតមកកាន់កូរ៉េខាងត្បូង ជាកាយវិការបន្ថយកម្តៅស្ថានការណ៍មួយរបស់លោក គីម ជុងអ៊ុន៕ សូយន