Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​ និង​ម៉ូតូ​ជល់​គ្នា​ បណ្តាលអោយ​ស្លាប់​១​នាក់​ របួស​២​នាក់

​ខេត្ត​ស្វាយរៀង ៖ ម៉ូតូ និង​ម៉ូតូ​ជល់​គ្នា​បណ្តាលអោយ​ស្លាប់​១​នាក់​របួស​២​នាក់ ហេតុការណ៍​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ច័ន្ទ​១៣​កើត​ខែ​មាឃ​ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១​ត្រូវ​និង​ថ្ងៃទី​២៩​ខែ​មករា​ឆ្នាំ​២០១៨ វេលា​ម៉ោង​០១ និង​០៥​នាទី នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៥-១៦៦ ស្ថិតក្នុង​ភូមិ​បាវិត​កណ្ដាល​សង្កាត់​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​។

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​៖ មាន​ករណី​គ្រោះថ្នាក់​ចរាច​រណ៌​មួយ​កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ​ក្នុង​ទិសដៅ​បញ្ច្រាស់​ទិស​គ្នា​ពី​កើត​ទៅ​លិច​ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក វ៉េវ ពណ៌​ខៀវ ផ្លាកលេខ 70L9 4679​បើកបរ​ដោយ​ឈ្មោះ វិន ចិន្ដា ហៅ ក្រួច ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ​មុខរបរ ចុងភៅ នៅ​កាស៉ីណូ​ថា​យថិ​ន មាន​ទីលំនៅ ភូមិ​ច្រក​លាវ សង្កាត់ បាវិត ក្រុង បាវិត ខេត្ត ស្វាយរៀង​(​គ្មាន​ពាក់មួក​សុ​វត្ថ​ភាព​ម៉ូតូ​គ្មាន​ដាក់​កញ្ចក់​មើល​ក្រោយ​) បណ្ដាលអោយ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​បាន បើកបរ​ពី​កើត​ទៅ​លិច​លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ ក៏ បាន​បុក​ប៉ះ​និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក វ៉េវ ពណ៌​ប្រផេស គ្មាន​ស្លាក​លេខ បើកបរ ដោយ​ឈ្មោះ កង សុខ​ជា ភេទ​ប្រុស អាយុ ២០ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ ត្រពាំង​ផ្លុង សង្កាត់​បាទី ក្រុង​បាវិត ខេត្ត ស្វាយរៀង (​គ្មាន​ពាក់មួក​សុ​វត្ថ​ភាព​និង​ម៉ូតូ​គ្មាន​ដាក់​កញ្ចក់​មើល​ក្រោយ​) បណ្ដាលអោយ​រងរបួស​ធ្ងន់​ត្រង់​ក្បាល​និង​អ្នករួមដំណើរ​០១​នាក់​។ ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា​៖ ជនរងគ្រោះ​ជា​អ្នករួមដំណើរ ដែល​រង​របួស​មាន​ឈ្មោះ ម៉ី សា​រ៉ា ភេទ​ប្រុស អាយុ​១៨ ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ត្រពាំង​ផ្លុង សង្កាត់​បាទី ក្រុង បាវិត ខេត្ត ស្វាយរៀង (​គ្មាន​ពាក់មួក​សុ​វត្ថ​ភាព​)​បណ្ដាលអោយ​រងរបួស​បាក់ក​ជើង​ខាងស្ដាំ​។​

​បច្ចុប្បន្ន​អ្នករងរបួស​ទា​ងំ​ពីរ​នាក់​ត្រូវបាន​ក្រុមគ្រួសា​រ​បញ្ជួន​ទៅ​មន្ទីពេទ្យ​ខេត្ត​ស្វាយរៀង ចំណែក​សាកសព​ត្រូវបាន​សមត្ថកិច្ច​យើង​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រី​ឯ​វត្ថុតាង​ទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​យក​មក​រក្សាទុក​បណ្ដោះ អាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​បាវិត ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕ វ៉ៃកូ​

 

×