ពិតណាស់ សត្វចិញ្ចឹមដូចជាឆ្មា ពិសេសសុនខ គឺជាសត្វដែលស្រឡាញ់ស្មោះស្ម័គ្រ ចំពោះម្ចាស់ខ្លាំងបំផុត ។ ប៉ុន្តែ សម្រាប់សត្វចិញ្ចឹមដទៃដូចជា មាន់ ទា ក្ងាន ជាដើមនេះ គឺហាក់ដូចជាកម្រឃើញបង្ហាញភាពល្អូកល្អើនជាមួយម្ចាស់ណាស់ ព្រោះវាជាសត្វផ្អើល។
ទោះយ៉ាងណា សម្រាប់សត្វក្ងាននេះវិញ គឺបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំង ចំពោះកាយវិការបង្ហាញក្តីស្រឡាញ់ខ្លាំងបំផុតរបស់វា ចំពោះក្មេងប្រុសដែលជាម្ចាស់។ ប៉ុន្តែ ភាពស្លូតបូត និងក្តីស្រឡាញ់របស់វា ពុំធ្វើទៅលើមនុស្សទូទៅទេ គឺមានតែម្ចាស់របស់វាម្នាក់គត់។
នេះបើតាមគណនី Twitter ប្អូនប្រុសឈ្មោះ @AtukNature (ជនជាតិម៉ាឡេស៊ី) បានបង្ហោះវីដេអូរូបគេឱប និងបង្ហាញក្តីស្រឡាញ់ទៅវិញទៅមក ជាមួយសត្វក្ងានចិញ្ចឹម១ក្បាលឈ្មោះ Seman ដែលបានបែកគ្នាមួយរយៈ ដោយបានភ្ជាប់សារយ៉ាងដូច្នេះថា៖ «ខ្ញុំបានឃ្លាតពី Seman មួយរយៈហើយ ចាប់តាំងពីខ្ញុំបានមកលេងវាចុងក្រោយ។ ហើយខ្ញុំសឹងមិនគួរឲ្យជឿ ដែលវានៅតែស្គាល់ខ្ញុំ»។
ក្មេងប្រុសវ័យជំទង់រូបនេះ ក៏បង្ហោះវីដេអូមួយទៀត បង្ហាញ Seman វាយប្រហារមកលើប្អូនប្រុសរបស់ខ្លួន ដែលមានបំណងចង់ចូលឱបវាដូចរូបគេដែរ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ worldofbuzz)
Lama tak jumpa Seman. Nasib dia kenal lagi, siap berpelukan. ? pic.twitter.com/4lNPwdFL2Q
— Ridhuan (@AtukNature) June 26, 2020
Ada budak dengki nak juga peluk tapi Seman taknak. Kan dah kena patuk :joy: pic.twitter.com/hQiHnAkiH3
— Ridhuan (@AtukNature) June 26, 2020