Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បណ្ឌិត សុខ ទូច អះអាងថា ចាប់ពីពេលនេះ​តទៅ ស្ថាប័ន​ទាំងអស់ ត្រូវតែ​ទាក់ទង​មក​ស្ថាប័ន​ជំនាញ នៃ​រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង​ការប្រើប្រាស់​ភាសា​ខ្មែរ​

ភ្នំពេញ៖ ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ ទូច បានបញ្ជាក់​ជូន​ថា ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ មាន​គណ​:​កម្ម​ការ​បច្ចេក​សព្ទ​ជំនាញ​ឯកទេស​ចំនួន ១៧​គណ​:​កម្ម​ការ និង​គណ​:​កម្ម​ការ​ជាតិ​ភាសា​ខ្មែរ​មួយ ដែលមាន​ភារកិច្ច​សំខាន់​ពិនិត្យ ពិភាក្សា​និង​អនុម័ត​បច្ចេក​សព្ទ​ថ្មី ដោយមាន​អ្នកជំនាញ​ឯកទេស​ជាច្រើន​ចូលរួម ហើយ​ការអនុម័ត ក៏​មិនអាច​ដោយ​អ្នកឯកទេស តែ​ម្នាក់ ឬ​ពីរ​នាក់​បានទេ​។​
​រាជបណ្ឌិត្យសភាកម្ពុជា នឹងមិន​អនុញ្ញាតឱ្យ​បញ្ជូន​អ្នកឯកទេស​តំណាង​ស្ថាប័ន តែ​ម្នាក់​ឬ​ពីរ​នាក់ ដើម្បី​ចូលរួម​ពិភាក្សា​ពី​បច្ចេក​សព្ទ​នៅក្រៅ​ស្ថាប័ន​រាជបណ្ឌិត្យសភាកម្ពុជា​ឡើយ​។​

​នៅក្នុង​ពិធី​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ នៅ​រាជបណ្ឌិតសភា​កម្ពុជា​ស្តីពី​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ ទូច បាន​មានប្រសាសន៍​បញ្ជាក់ជូន​អ្នកសារព័ត៌មាន​ថា ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា មាន​គណ​:​កម្ម​ការ​បច្ចេក​សព្ទ​ជំនាញ​ឯកទេស​ចំនួន​១៧​គណ​:​កម្ម​ការ និង​គណ​:​កម្ម​ការ​ជាតិ​ភាសា​ខ្មែរ​មួយ ដែលមាន​ភារកិច្ច​សំខាន់​ពិនិត្យ ពិភាក្សា​និង​អនុម័ត​បច្ចេក​សព្ទ​ថ្មីៗ ដោយមាន​អ្នកជំនាញ​ឯកទេស​ជាច្រើន​ចូលរួម ហើយ​ការអនុម័ត ក៏​មិនអាច​រៀបចំ​ធ្វើឡើង​ដោយ​អ្នកឯកទេស តែ​ម្នាក់ ឬ​ពីរ​នាក់​បានទេ​។​

​រាជបណ្ឌិត្យសភាកម្ពុជា នឹងមិន​អនុញ្ញាតឱ្យ​បញ្ជូន​អ្នកឯកទេស​តំណាង​ស្ថាប័ន តែ​ម្នាក់​ឬ​ពីរ​នាក់ ដើម្បី​ចូលរួម​ពិភាក្សា​ពី​បច្ចេក​សព្ទ​នៅក្រៅ​ស្ថាប័ន​រាជបណ្ឌិត្យសភាកម្ពុជា​ឡើយ​។

​ឆ្លៀត​ក្នុងឱកាស​នេះដែរ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាស​ស្វាគមន៍​គ្រប់​ស្ថាប័ន​ជំនាញ​នានា ទាំង​ស្ថាប័នរដ្ឋ និង ឯកជន ដែលមាន​បំណង​រៀបចំ​បញ្ជី​បច្ចេក​សព្ទ ឬ​ចង់​បង្កើត​ពាក្យថ្មីៗ​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​របស់​ស្ថាប័ន​របស់ខ្លួន អាចធ្វើ​ការសហការ​កា​រងារ ពិនិត្យ​និង​ពិភាក្សា​ដោយ​អ្នកជំនាញ​ឯកទេស​ជាច្រើន​នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដើម្បី​អនុម័ត​សម្រាប់​ការប្រើ​ជា​ផ្លូវការ​និង​មានការ​ទទួលស្គាល់​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត​។

​សេចក្តីជូនដំណឹង​នេះ បានប្រកាស​ជា​ចំហ​ដោយ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែង​ក្នុងឱកាស​សន្និសីទកាសែត ស្ដី​វឌ្ឍនភាព​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ នៃ​រាជបណ្ឌិត្យសភាកម្ពុជា នា​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ នៅ​អគារ​ឥន្ទ្រ​ទេវី​។​

​សូមបញ្ជាក់ថា​កន្លងមក​នេះ ក្រសួងបរិស្ថាន បាន​បញ្ជូន​ក្រុមការងារ​ជំនាញ​បរិស្ថាន នាំយក​បញ្ជី​បច្ចេក​សព្ទ​បរិស្ថាន មកជួប​ពិភាក្សា និង​ស្នើឱ្យ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ពិនិត្យ​និង​អនុម័ត ទុក​សម្រាប់​ការប្រើប្រាស់​នៅក្នុង​ក្រសួងបរិស្ថាន​។​

​កន្លងមកនេះ​រាជបណ្ឌិត្យសភាកម្ពុជា បានទទួល​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល រៀបចំ​កិច្ចប្រជុំ​ពិភាក្សា ពិគ្រោះ​យោបល់​ពី​បច្ចេក​សព្ទ​ថ្មីៗ តាម​ជំនាញ​។ បន្ថែម​លើ​ពីនេះ រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈ​អ្នកឯកទេស​ខាង​ភាសា​ខ្មែរ និង​ក្រុមការងារ​នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ក៏​កំពុង​រៀបចំ​វចនានុក្រម​ខ្មែរ ហើយ​ត្រៀម​នឹង​បង្ហើយ​ការងារ​សម្រាប់​ដា​ក់​ជូន​រាជរដ្ឋាភិបាល​ក្នុងពេល​ឆាប់​ខាងមុខនេះ​។​

​បណ្ឌិត សុខ ទូច បាន​លើកឡើងថា ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ​មួយចំនួន បាន​ប្រើប្រាស់​ពាក្យ​ខ្មែរ ដោយ​មិនបាន​ពិគ្រោះ​យោបល់​ជាមួយ​រាជបណ្ឌិត្យសភាកម្ពុជា​។ បើតាម​បណ្ឌិត សុខ ទូច ពី​ពេលនេះ​តទៅ​ស្ថាប័ន​ទាំងអស់​ត្រូវតែ​ទាក់ទង​មក​ស្ថាប័ន​ជំនាញ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​នៅក្នុង​ការប្រើប្រាស់​ភាសា​ខ្មែរ​។ ស្ថាប័ន​ក្រុមប្រឹក្សា​ភាសាជាតិ​ត្រូវតែ​ដំណើរការ បើ​មិន​ដូច្នោះ​ទេ ប្រឈម​នឹង​ការដក​ចេញពី​រាជបណ្ឌិត្យសភាកម្ពុជា​៕

​ដោយ​៖​កូ​ឡាប​

×