កាលពីពេលថ្មីៗនេះ នៅលើបណ្តញសង្គមមានការភ្ញាក់ផ្អើល និងស្ទើរមិនគួរឲ្យជឿ នៅពេលដឹងថានារីជនជាតិវៀតណាមម្នាក់ ដែលឆ្នាំនេះអាយុ ២១ ឆ្នាំ ហើយ តែមុខមាត់ និងរូបសម្រស់ប្រៀបដូចកូនក្មេងអាយុ ៦, ៧ ឆ្នាំ ប៉ុណ្ណោះ។
នាងមានឈ្មោះ Tan Thi Ai Tram អាយុ ២១ ឆ្នាំ មានកម្ពស់ ១,២៥ ម៉ែត្រ និងទម្ងន់ ២៥ គីឡូក្រាម។ តែទោះយ៉ាងណា នាងក៏ជាអ្នករៀនសូត្របានជ្រៅជ្រះ ឆ្លងកាត់វិទ្យាល័យ និងធ្លាប់ធ្វើការនៅក្នុងការិយាល័យរដ្ឋ ក្នុងនាមជាអ្នកធ្វើកាតអត្តសញ្ញាប័ណ្ណប្រជាជន។ ប៉ុន្តែ ឥឡូវនេះ បានលាឈប់ពីការងារនេះ មកចាប់អាជីពរកស៊ីលក់ដូរតាមអនឡាញផ្ទាល់ខ្លួនវិញ ដែលកំពុងទទួលការចាប់អារម្មណ៍ពីមជ្ឈដ្ឋានមហាជនយ៉ាងច្រើន។
នាងបាននិយាយថា កាលពីមុន រាល់ពេលនាង Live លក់ផលិតផល នាងតែងទទួលការកោតសរសើរ ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន ថាគួរឱ្យស្រឡាញ់ ប៉ុន្តែក៏ទទួលនូវពាក្យអវិជ្ជមាន និងយល់ច្រលំជាច្រើនផងដែរ។
ទោះយ៉ាងណា Tan ក៏បានបញ្ចេញអារម្មណ៍មួយនេះថា នាងចង់បានកម្ពស់លូតជាងនេះទៀត ដើម្បីបំពេញនូវក្តីស្រមៃរបស់នាង៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ 2sao.vn)