Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បិច​ចោរ​ថ្មី​រហូត​! អ្នកលក់ដូរ​ទាំងឡាយ គួរ​ប្រុងប្រយ័ត្ន បោះ​លុយ​តិច ប្រមូល​យកលុយ​ច្រើន តាមរយៈ​រូបភាព​នេះ​ដែល​នឹកស្មាន​មិន​ដល់​… (​វីដេអូ​)

​វីដេអូ​មួយ ដែល​ទើប​ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​យើងទាំងអស់គ្នា បានដឹង​ពី​ល្បិច​ថ្មី​មួយទៀត​របស់​ចោរ​ដែល​ធ្វើ​ឡើងជា​បក្ខពួក យក​ទ្រព្យសម្បត្តិ​អ្នកលក់​ដោយ​គ្មាន​បង្ក​ការរំខាន​អ្វី​ឡើយ​។​

​តាមរយៈ​វីដេអូ​កាមេរ៉ា​គ្រប់​ជ្រុង បានបង្ហាញ​ឲ្យ​ឃើញ​ប្តី​ប្រពន្ធ​១​គូ បាន​ឈប់​ម៉ូតូ​ចូល​ទិញ​ទំនិញ​ផ្ទះ​ស្ត្រី​អ្នកលក់​មួយកន្លែង ដោយ​ស្ត្រី​ម្នាក់​នោះ (​ចោរ​) បានធ្វើ​ជា​ទិញ​ឥ​វ៉ាន់​ជាច្រើន​ដើម្បី​ជា​ទុក​ឱកាស​ឲ្យ​បក្ខពួក​ខ្លួន ងាយស្រួល​ចូល​ប្រមូល​លុយ​។ ជាក់ស្តែង​ណាស់ បន្ទាប់ពី​ទិញ​រួចរាល់​ហើយ ស្ត្រី​នោះ​ក៏បាន​ដើរទៅ​កាន់​ម៉ូតូ​ប្តី​ដែល​កំពុង​រង់ចាំ​នៅ​កណ្តាលផ្លូវ ហើយ​ឲ្យ​ស្ត្រី​អ្នកលក់​លើក​អីវ៉ាន់​តាម​ក្រោយ និង​ធ្វើការ​គិតលុយ​នៅលើ​ផ្លូវ​។​

​ពិតជា​រន្ធត់ចិត្ត​ណាស់ ខណៈ​កំពុង​គិតលុយ សម្រាប់​មុខទំនិញ​យ៉ាងច្រើន​នោះ ជាហេតុ​ធ្វើ​ឲ្យ​បុរស​ម្នាក់​ជា​បក្ខពួក មានឱកាស​ល្អ លប​ចូលទៅ​ប្រមូល​លុយ​ក្នុងផ្ទះ​ខ្ទេច​តែម្តង ខណៈ​អ្នក​បិទគូទ​ម្នាក់ទៀត​បា​ន​ត្រៀម​ម៉ូតូ​នៅលើ​ផ្លូវ​រួចស្រេច​។​

​បើទោះជា​ហេតុការណ៍​នេះ គេ​ពុំបាន​បញ្ជាក់​ពី​ទីកន្លែង​ដែល​បាន​កើតឡើង តែ​នេះ​ជា​ល្បិច​ថ្មី​មួយ របស់​ពួកចោរ​ធ្វើ​សកម្ម​ភាពជា​ក្រុម ដែល​អាជីវករ​លក់ដូរ​តាម​ផ្ទះ​ទាំងអស់​គួរ​ប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​ការគិត​លុយ គឺ​ត្រូវតែ​ធ្វើឡើង​នៅក្នុង​ផ្ទះ ទើប​ជាការ​ល្អប្រសើរ​៕

ដោយ​៖ លឹម ហុង​

×