មនុស្សយ៉ាងតិចណាស់ ៣៦នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពេលរថយន្តក្រុងមួយគ្រឿង បានបើកធ្លាក់ពីលើស្ពាន ចូលក្នុងទន្លេ ស្ថិតក្នុងរដ្ឋ West Bengal ប្រទេសឥណ្ឌា។ នេះបើតាមការចេញ ផ្សាយរបស់សារព៌តមាន Reuters។
រថយន្តក្រុងដែលមានផ្ទុកអ្នកដំណើរ ៥៥នាក់ បានបុកបង្កាន់ដៃស្ពាន និងធ្លាក់ចុះពីស្ពានកំពស់ ១២ម៉ែត្រ ចូលក្នុងទន្លេ ដោយសារតែអ្នកបើកបរបាត់បង់ការគ្រប់គ្រងលើរថយន្ត។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីសាធារណៈការឥណ្ឌា Suvendu Adhikari។
សាកសពជនរងគ្រោះចំនួន ៣៦នាក់ ត្រូវបានគេទាញចេញពីរថយន្ត ក្រោយពេលក្រុមអ្នកជួយ សង្គ្រោះ ធ្វើប្រតិបត្តិការអស់រយៈពេល ៦ម៉ោង។
រដ្ឋាភិបាលនៃរដ្ឋ West Bengal បានប្រកាសពីការស៊ើបអង្កេតជុំវិញហេតុការណ៏នោះ ដែលកើតឡើងក្រុង Kolkata និងបានប្រកាសថា នឹងផ្តល់ជាសំណង់ចំនួន ៧.៨៦៥ដុល្លាអាមេរិចដល់ក្រុមគ្រួសារជនរងគ្រោះម្នាក់ៗ៕ សុភ័ក្ត្រ