Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ចូលរួម​ថែរក្សា​ការពារ​ព្រៃឈើ និង​ដាំ​ដុះ​កូនឈើ ការពារ​បរិស្ថាន​ធម្មជាតិ​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០​នេះ ដែលជា​ថ្ងៃ «​រុក្ខទិវា ៩ កក្កដា​» បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ចូលរួម​ថែរក្សា​ការពារ​ព្រៃឈើ និង​ដាំ​ដុះ​កូនឈើ​ការពារ​បរិស្ថាន​ធម្មជាតិ ឲ្យ​បាន​គង់វង្ស​នៅ​គ្រប់​ទីកន្លែង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ក្នុង Facebook របស់​សម្តេច​ថា អបអរសាទរ​បុណ្យ «​រុក្ខទិវា​» ០៩ កក្កដា ឆ្នាំ​២០២០
​បុណ្យ​«​រុក្ខទិវា​»​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៥២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់ ព្រះ​បរម​រតន​កោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើងវិញ និង​អោយ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សម្បត្ដិ​ព្រៃឈើ ជាពិសេស ដើម្បី​បណ្តុះ​គំនិត​ថែរក្សា ការពារ និង​គំនិត​ស្រលាញ់​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ​របស់​ប្រទេស​។

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ចូលរួម​ស្រឡាញ់​ថែរក្សា​ការពារ​ព្រៃឈើ នឹងចូលរួម​ដាំ​ដុះ កូនឈើ​ថែរក្សា​ការពារ​បរិស្ថាន​ធម្មជាតិ​ឲ្យ​បាន​គង់វង្ស​នៅ​គ្រប់​ទីកន្លែង ដើម្បី​ជា​ប្រយោជន៍ ដល់​ការរស់នៅ​របស់​ខ្លូន​យើង​ផង សហគមន៍​យើង​ផង និង​ជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ​ផង ព្រមទាំង​ប្រព័ន្ធ​ជីវចម្រុះ​ជាច្រើន​ផងដែរ ដែលជា​សម្បត្តិ​របស់​ម​នុស្ស​ជាតិ​នៅ​គ្រប់​ជំនាន់​៕​ដោយ​៖​កូ​ឡាប​

×