Monday, December 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យអាសូរណាស់! ទារិការអាយុទើប ៨ខែ ត្រូវបងជីដូនមួយចាប់រំលោភ នៅឥណ្ឌា

ទារិការម្នាក់អាយុទើបតែ ៨ខែ ត្រូវបានបងជីដូនមួយចាប់រំលោភ នៅក្នុងរដ្ឋធានីដេលី ប្រទេសឥណ្ឌា។ នេះគឺជាអំពើស្មោកក្រោកបំផុត ដែលមិនគួរឲ្យលើកលែងបាន។
ទារិការកំសត់នោះ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងនៅក្នុងបន្ទីរពេទ្យប្រចាំតំបន់ ក្រោយពេលនាងត្រូវបងជីដូនមួយអាយុ ២៨ឆ្នាំចាប់រំលោភកាលពីថ្ងៃអាទិត្យសប្តាហ៏នេះ។

ប៉ូលីសឥណ្ឌាបានថ្លែងប្រាប់សារព៌តមានថា ពួកគេបានចាប់ជនសង្ស័យខាងលើរួចហើយ។ ជនតិរិច្ឆាននោះជាអ្នកស៊ីឈ្នួលធ្វើការគិតប្រាក់ថ្ងៃឲ្យគេ។

ប្រធានគណៈកម្មការទីក្រុងដេលីសំរាប់ស្រ្តី ឈ្មោះ​ Swati Maliwal ដែលបានទៅពិនិត្យមើល ស្ថានភាព របស់កុមារីរង គ្រោះ បានព៌ណនារបួសរបស់នាងជាគួរឲ្យរន្ធត់ណាស់។

អំពើហឹង្សាផ្លូវភេទលើស្រ្តី និងកុមារ តែងតែកើតមានញឹកញាប់នៅក្នុងប្រទេសដែលមានប្រជាជនច្រើនលំដាប់ទី ២ក្នុងពិភពលោកនេះ។

កាលពីឆ្នាំ ២០១២ មានការណីចាប់រំលោភកើតឡើង ដែលធ្វើឲ្យកក្រើក និងមានការតវ៉ាទូទាំងប្រទេសឥណ្ឌា ក្រោយពេលសិស្សស្រីម្នាក់ អាយុ ២៣ឆ្នាំ ត្រូវបានគេចាប់រំលោភបូកនៅលើរថយន្តក្រុង៕ សុភ័ក្ត្រ

×